ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់​ជិះ​ម៉ូតូ​ SUZUKI NEX បេីក​បុក​រថយន្តតាក់កុម៉ាពេញ​ទំហឹង​បណ្ដាលឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ ភ្លាមៗ​ឯម្ចាស់រថយន្ដ​បាន​បេីក​រត់​គេច​ខ្លួន​បាត់​នៅសង្កាត់​ចោម​ចៅ​ទី៣​

51

ភ្នំពេញ៖បុរសម្នាក់​ជិះ​ម៉ូតូ​ SUZUKI NEX ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HY-6960 ជិះ​បញ្រ្ចាស​ផ្លូវ​ត្រូវ​រថយន្ត​ TACOMA មិន​ចាំ​ស្លាក​លេខ​បាន​បេីក​បុក​ពេញ​ទំហឹង​បណ្ដាលឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ ភ្លាមៗ​រថយន្ដ​បាន​បេីក​រត់​គេច​ខ្លួន​បាត់​។

សមត្ថកិច្ចឱ្យដឹងថា៖ ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​៣:៥០នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៩​ ខែ​កក្ដដា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​ចោម​ចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។

ក្រោយ​ពេល​កេីត​ហេតុការណ៍​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​ម៉ូតូ​ ទៅ​រក្សា​ទុក​ជា​បន្ដោះ​អាសន្ន​ រួច​ប្រគល់​សព​ជន​រងគ្រោះ​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ និង​ធ្វេី​ការ​ស្រាវជ្រាវ​រក​រថយន្ដខាងលើ​ដេីម្បី​បន្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង