ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងព័ត៌មាន នឹងរៀបចំសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»

45

ភ្នំពេញ៖ក្រសួងព័ត៌មាន នឹងរៀបចំសិក្ខាសាសាពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨៖០០នាទីព្រឹក នៅសាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

តាមរយៈសេចក្ដីជូនដំណឹង ដែលទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន បានបញ្ជាក់ថា គោលបំណង នៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបង្ហាញ និងពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលបានតាក់តែងឡើងដោយផ្អែកលើធាតុចូល និងមតិយោបល់របស់អ្នកសារព័ត៌មាន ភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មានដែលបានចូលរួមសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្ដង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

អត្ថបទដែលជាប់ទាក់ទង