ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃួង ស្រេង ៖ ជាឃោសនិកមួយរូបត្រូវស្វែងយល់និងឆ្លើយតបឱ្យទាន់ពេលវេលាចំពោះពត៌មានក្លែងក្លាយ ក្នុងបរិបទDigitalនិងតាមឱ្យទាន់ការវិវឌ្ឃន៏សភាពការណ៏

50

ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានថ្លែងថា៖ក្នុងនាមជាឃោសនិកមួយរូបអស់លោក លោកស្រីត្រូវស្វែងយល់ និងឆ្លើយតបឲ្យិបានទាន់ ពេលវេលាចំពោះពត៌មានក្លែងក្លាយ,ញ៉ុះញ៉ុង វាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់ និងវាយបកអោយទាន់ពេលវេលាចំពោះក្រុមជនអគតិដែលតែងតែចិញ្ចឹមចិត្តបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជននិងដំណើរការអភិវឌ្ឍន៏របស់ប្រទេសជាតិពិសេសក្នុងបរិបទDigitalនេះ។

ឯកឧត្ដមឃួង ស្រេង ប្រធានគណម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានមានប្រសាសន៏បែបនេះក្នុងពិធីបិទវគ្គអប់រំនយោបាយនៅមន្ទីរបក្សរាជធានីភ្នំពេញជំនាន់ទី៥៤នាព្រឹកថ្ងៃទី២០ កក្កដា ឆ្នាំ២០២៤ដែលមានសមាជិក សមាជិកាចូលរួមចំនួន១៣៣នាក់។

ឯកឧត្ដមបានគូសបញ្ជាក់ថា៖អស់លោក លោកស្រីសុទ្ធតែជាឃោសនិករបស់គណបក្សប្រជាជន កម្ពុជាដូច្នេះត្រូវស្វែងយល់អោយបានស៊ីជម្រៅពីគោលនយោបាយរបស់គណបក្សដែលជាកំលាំងនយោបាយតែមួយគត់ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។

ឯកឧត្ដមឃួង ស្រេង បានក្រើនរំលឹកដល់សមាជិក សមា ជិកាទាំងអស់ឱ្យរំលេចឲ្យឃើញពីវីរៈភាពដ៏មានតំលៃគ្មាន២របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតះនាយករដ្ឋមន្ត្រីអាណត្តិទី៦ បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលបានយកជីវិតធ្វើ ដើមទុនប្តូរយកសុខសន្តិភាព និងការអភិវឌ្ឍន៏ជូនជាតិនិងប្រជាជនគ្រប់ដំណាក់កាលនៃដំណើរការវិវឌ្ឍន៏រីកចំរើនរបស់ប្រទេសជាតិ។ពេលនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកំពុងបន្ត តាមលំអាននៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៏ក្នុងនាមជាយុវជនជំនាន់ក្រោយដែលពោរពេញដោយភាពស្វាហាប់,មានចំណេះដឹងនិងមានការប្តេជ្ញាចិត្តខ្ពស់តាមរយះការដាក់ចេញនូវកម្មវិធីនយោបាយបញ្ជកោណដែលជាត្រីវិស័យក្នុងការដឹកនាំអភិវឌ្ឍន៏។

   ឯកឧត្ដមឃួង ស្រេងមានប្រសាសន៏ទៀតថា៖ជាទូទៅបណ្តាប្រទេសលើលោក គោលនយោបាយរបស់គេគឺផ្តើមចេញពីគោលនយោបាយ របស់គណបក្សដែលឈ្នះឆ្នោត ហើយនយោបាយរបស់ប្រទេសមួយមិនអាច  យកនយោបាយរបស់ប្រទេសមួយផ្សេងទៀតមកធ្វើតាមដូចចាក់ពុម្ពនោះបានដែរ។បងប្អូនអាចមើលឃើញហើយ ពីមហិកតាចង់បានអំណាចពួកអមិត្រ ឬក្រុមប្រឆាំងគេហ៊ានធ្វើអ្វីៗគ្រប់ទម្រង់ យ៉ាងណាមិញដូចក្នុងដំណាក់កាលការរីក រាលដាលជំងឺកូវីដ.១៩ គេអំពាវនាវកុំអោយប្រជាជនទៅចាក់វ៉ាក់សាំងចិនព្រោះជាវ៉ាក់សាំងគេយកមកពិសោធន៏ យកមកសម្លាប់ប្រជាជនជាដើម។មានន័យថា គេយកជីវិតប្រជាពលរដ្ឋមកលេងសើចមកធ្វើជំនួញនយោបាយដោយអគតិបំ ផុត ។

   ឯកឧត្ដមឃួង ស្រេង បានរំលេចឲ្យឃើញពីការរីកចំរើនក្រោមការដឹកនាំរបស់   សម្តេចមហាវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីក្នុងរយះពេល៩ខែដើមអាណត្តិទី៧កន្លងមកនេះ គឺទទួលបានការវិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យនិងមានការសារទរជាអន្តរជាតិក៏ដូចក្នុងមជ្ឈដ្ឋានជាតិទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង