ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញនិងលោកជំទាវដឹកនាំ ដាំដើមឈើព្រមទាំងចែកកូនឈើចម្រុះដល់ មន្ទីរ អង្គភាព,អាជ្ញាធរខណ្ឌទាំង១៤យកទៅដាំបន្តដើម្បី អបអរសាទររុក្ខទិវា៩កក្កដា

49

ភ្នំពេញ៖ក្នុងន័យចូលរួមអបអរសាទរពិធីបុណ្យ រុក្ខទិវា៩កក្កដាឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្វពិធីដាំកូនឈើ និងចែកកូនឈើដែលបានធ្វើឡើងនា ព្រឹកថ្ងៃអាទិត្យទី២១កក្កដានៅក្នុងបរិវេណវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏ព្រៃឈើ.សត្វព្រៃស្ថិតក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខក្រោមអធិបតី ភាពឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ  ជាស៊ីណា ឃួងស្រេង ប្រធានក្រុមប្រឹក្សាកាយរិទ្ធិនារីសាខារាជធានីភ្នំពេញ។

ក្នុងឱកាសនោះឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៏ថា៖រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអា ណត្តិទី៧ បានកំណត់យ៉ាងច្បាស់ពីតម្លៃ និងតួនាទីដ៏សំខាន់របស់ព្រៃឈើដែល មិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពទាំងឡាយរបស់រដ្ឋបានឡើយដោយបានបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវការគ្រប់គ្រងធនធានធម្មជាតិសំដៅរក្សា តុល្យភាពរវាងការអភិវឌ្ឍន៏ និងការអភិរក្ស ពិសេសលើកកំពស់វិភាគទាននៃធនធានធម្មជាតិ ក្នុងនោះយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ត្រង់ចំណុច បញ្ជកោណទី៤ មុំទី២។

ជាមួយគ្នានេះឯកឧត្ដមអភិបាលរាជធានីបានបន្តថារាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តកំណែ ទម្រង់វិស័យព្រៃឈើ សំដៅឈានទៅរកការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយចីរភាពនិងសមធម៏ស្របតាមកម្មវិធីព្រៃឈើជាតិ២០១០.២០២៩ ពិសេសតាមរយះការកំណត់ព្រំប្រទល់.ចំណាត់ថ្នាក់ ការចុះបញ្ជីការសម្បត្តិព្រៃឈើអចិន្ត្រៃយ៏ ការអភិរក្សធនធានព្រៃឈើ និងជីវៈចំរុះព្រមទាំងការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងអភិបាលកិច្ចល្អក្នុងវិស័យនេះ។

   ពីវេទិការនេះដែរ ឯកឧត្ដមឃួង ស្រេង បានអំពាវនាវដល់ព្រៈថេរានុថេត្ថេរៈ គ្រប់ព្រះអង្គ,បងប្អូនប្រជាពលរដ្ឋ ក្មួយៗប្អូនៗយុវជន,យុវនារីទាំងអស់ត្រូវបន្តគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណន.តេជោជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោហ៊ុន សែន ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី៥សីហា ឆ្នាំ២០២៤ខាងមុខនេះក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ព្រោះថា៖ ការសាងសង់ព្រែកជីកហ្វូណន,តេជោនេះគឺដើម្បីផលប្រយោជន៏ខ្មែរសុទ្ធសាធ និងជាទ្រព្យសម្បត្តិដ៏មហាសាលរបស់ប្រជាជនកម្ពុជាដូច្នេះយើងត្រូវចូលរួមគាំទ្រឱ្យក្លាយទៅជាមហាចលនាជាតិខ្មែរតែមួយដើម្បីអោយសមិទ្ធិផលនេះលេច

ចេញជារូបរាងឡើងយ៉ាងពិតប្រាកដ។

     នាឧិកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវបានអញ្ជើញដាំដើមឈើជានិមិត្តរូប ព្រមទាំងចែកកូនឈើចម្រុះដល់ មន្ទីរ អង្គភាព,អាជ្ញាធរខណ្ឌទាំង១៤ដើម្បីយកទៅដាំបន្តតាមមូលដ្ឋានរៀងៗខ្លួនផងដែរ។

ក្នុងពិធីនោះដែរលោកចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទរាជធានីភ្នំពេញបានលើកឡើងថា៖សម្រាប់ការរៀបចំពិធីដាំដើមឈើជាប្រពៃណីជាតិឆ្នាំ២០២៤នេះ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទរាជធានីភ្នំពេញ ទទួលបានការ ឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញយើងបានដាំដើមឈើនៅទីតាំងប្រារព្វពិធីមានចំនួន២៦៨ដើមជាប្រភេទឈើធ្នង់ ក្រៅពីនេះនៅបានដាំ៣៨៩៣ដើមផ្សេងទៀតនៅតាមបណ្តាទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញមានដូចជា៖ឈើក្រញ៉ូង,នាងនួន,បេង,ធ្នង់,ក្ងោក,ឥន្ទនេល,ច្រេស,សាគូរ៉ា,ត្រយឹង,ចន្ទន៏គ្រឹះស្នា,ម្រះព្រៅ ភ្នំ,រាំងទឹក,គគី,ឈើទាល,ដើមលៀប,ដើមខិតបណ្ណ័,ដើមគ្រាប់បែកនិងដើមអំពិលបារាំងជាដើម។លោកប្រធានមន្ទីរបានអោយដឹងទៀតថា៖គិតត្រឹមខែ       កក្កដាឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញបានចែកកូនឈើចម្រុះដល់អង្គ  ភាព សាលារៀន វត្តអារាម និងជូនបងប្អូនប្រជាពលរដ្ឋយកទៅដាំសរុបចំនួន២៣៥០ដើម៕

អត្ថបទដែលជាប់ទាក់ទង