ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងឃាត់ខ្លួនមនុស្ស ៧នាក់

32

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់មាន់ជល់) និងប្រឆាំងនិងអ្នករាជការសាធារណ: (ប្រើអំពើហិង្សាលើសមត្ថកិច្ច) ដោយឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់ ៧នាក់ និងដកហូតវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីរសៀល ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៤ នៅចំណុចដីឡូត៍ ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន រួមមាន ៖

១-ឈ្មោះ មាន ស៊ីនាត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ (ភ្ងាក់ងារ)

២-ជនសង្ស័យឈ្មោះ ហេង គ្រីស្នា ហៅក្រៅ វង្ស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។ (ប្រឆាំងអ្នករាជការ)

៣-ជនសង្ស័យឈ្មោះ ជួន តូ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ (អ្នកលេង)

៤-ជនសង្ស័យឈ្មោះ ឈីន តី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់នំប័ង ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

៥-ជនសង្ស័យឈ្មោះ យេង ទីន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

៦-ជនសង្ស័យឈ្មោះ ជិន សុឃាង ភេទប្រុស អាយុ៤១ឆ្នាំមុខរបរ ជាងសំណង់ ស្នាក់នៅ បន្ទប់ជួល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

៧-ជនសង្ស័យឈ្មោះ សៀក ផាន់នី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិ បាត់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

សម្ភារ:ដកហូតរួមមាន ៖ លុយចំនួន១០មុឺនរៀល, មាន់ជល់ចំនួន០១ក្បាល, ខ្នាយដែកចំនួន០១គូរ និងទូរសព្ទចំនួន០៧គ្រឿង ។

បច្ចប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងនិងចាត់ការបន្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង