ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម មាន ចាន់យ៉ាដា សង្ឃឹមថា៖បងប្អូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ នឹងយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនានា

31

ឧត្ដរមានជ័យ៖ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យមានសង្ឃឹមថា៖បងប្អូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ នឹងយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនានា។

ឯកឧត្ដមអភិបាលខេត្តឧត្ដមានជ័យបានថ្លែងក្នុងនាមឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមានកិត្តិយសចូលរួមជាមួយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ នៅស្រុកបន្ទាយអំពិលកាលពីថ្ងៃទី២២កក្ដដា២០២៤។

អ្វីដែលឯកឧត្ដមអភិបាលខេត្តចាប់អារម្មណ៍ខ្លាំងនៅស្រុកបន្ទាយអំពិល គឺទំហំនៃការប្រើប្រាស់ឥណទានរបស់ប្រជាពលរដ្ឋមានចំនួន ២១% ទូទាំងខេត្ត ដូច្នេះឯកឧត្ដមបានដាក់ចេញនូវវិធានការចំពោះមុខក្នុងក្របខ័ណ្ឌខេត្ត ដូចខាងក្រោម៖

១. គ្រប់ស្ថាប័នផ្តល់ឥណទានទាំងអស់ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឱ្យបានល្អប្រសើរ សម្រាប់ប្រតិបត្តិការនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យស្របតាមវិជ្ជាជីវៈរបស់ខ្លួន។

២. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹង និងសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់អំពីនីតិវិធីនៃការស្នើសុំឥណទាន។

៣. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចុះអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីអត្ថប្រយោជន៍ និងហានិភ័យដែលអាចកើតឡើងក្នុងករណីគ្មានផែនការច្បាស់លាស់៕

អត្ថបទដែលជាប់ទាក់ទង