ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លឹបអ្នកកាសែតកម្ពុជា៖ បង្កើតវគ្គបណ្តុះបណ្តាលពិសេសសម្រាប់មន្រ្តីទទួលបន្ទុកកិច្ចការសាធារណៈ និងព័ត៌មាន ម្ដងទៀត

33

ភ្នំពេញ៖ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការសិក្សាលើកិច្ចការងារទំនាក់ទំនងសារធារណៈ និងព័ត៌មាន កាលពីថ្ងៃទី២០ ខែកក្កដាកន្លងទៅ នៅពេលនេះក្លឹបអ្នកកាសែតកម្ពុជា បានសម្រេចបើកវគ្គបណ្ដុះបណ្ដាល ពិសេសសម្រាប់មន្រ្តីទទួលបន្ទុកកិច្ចការសាធារណៈ និងព័ត៌មាន ម្ដងទៀត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្លឹបអ្នកកាសែតកម្ពុជា ។

វគ្គថ្មីនេះ នឹងចូលរៀននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ខាងមុខ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងមានតម្លៃ ៧០ដុល្លារសម្រាប់មនុស្សម្នាក់។ វគ្គសិក្សានេះផ្ដោតសំខាន់ទៅលើ ការរៀបចំឯកសារព័ត៌មាន (Media Kits), សេចក្ដីប្រកាសព័ត៌មាន (Press Release), សេចក្ដីជូនដំណឹងដល់អ្នកសារព័ត៌មាន (Media Advisory), សេចក្ដីថ្លៃការណ៍ (Statement), និងការរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន (Media Trip)។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ និងតេឡេក្រាមសម្រាប់ទំនាក់ទំនងចុះឈ្មោះ៖ 012 895 853 / 017 397 294 / 098 326 649។

អត្ថបទដែលជាប់ទាក់ទង