ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនអ្នកលេងជល់មាន់តាមអនឡាញ ៤នាក់

44

ភ្នំពេញ ៖ អ្នកលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់មាន់ជល់តាមអនឡាញ) ៤នាក់ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន នាថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី នៅចំណុចផ្លូវលំ ក្រុម៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជាលទ្ឋផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ រួមមាន ៖

១-ជនសង្ស័យ ឈ្មោះ ឌឹក តង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លុវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។(អ្នកលេង)

២-ជនសង្ស័យ ឈ្មោះ ញឹម ឡាង  ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លុវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្គែតទី១ ខណ្ឌឬស្សីកែវ។ (អ្នកលេង)

៣-ជនសង្ស័យ ឈ្មោះ ប្រាក់ មុន្នី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ បន្ទប់ជួល ផ្លុវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្គែតទី១ ខណ្ឌឬស្សីកែវ។ (អ្នកលេង)

៤-ជនសង្ស័យ ឈ្មោះ ឈិត កុម្ភៈ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៤៨៧ ផ្លូវ៣០០ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (អ្នកលេង) ។

សម្ភារៈដកហូតរួមមាន ៖ IPAD ចំនួន០១គ្រឿង ពណ៍ទឹកប្រាក់ (ឧបករណ៍សម្រាប់ភ្នាល់មាន់ជល់អនឡាញ) ។

បច្ចប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង