ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានមនុស្ស៣នាក់ត្រូវបានចាប់ខ្លួន ក្នុងករណីបំភ្លៃអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV

35

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបច្ចុប្ប ន្នជា ប្រធានព្រឹទ្ធសភា បានប្រកាសថា រហូតដល់ពេលនេះ មានមនុស្ស៣នាក់ហើយ ត្រូវបានចាប់ខ្លួន ក្នុងករណីញុះញង់បំភ្លៃអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV ថា ជាការកាត់ខេត្តកម្ពុជាចំនួន៤ ទៅឱ្យវៀតណាម។

ការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈវីដេអូពិសេសសមួយ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បន្ទាប់ពីក្រុមប្រឆាំងមួយចំនួន បាននាំគ្នាបំភ្លៃ អំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាល បានកាត់ដីចំនួន៤ខេត្ត នៅតំបន់ត្រីកោនរួមបញ្ចូលជាមួយវៀតណាម។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «យើងបានចាប់ខ្លួនមនុស្ស៣នាក់រួចទៅហើយ យើងក៏ចង់ទុកឱ្យគេលមើលប៉ុន្តែយើងក៏បានចាប់ខ្លួនម នុស្ស៣នាក់រួចទៅហើយ ថ្ងៃមុនចាប់មួយយកពីសៀមរាប ថ្ងៃនេះ(២៣កក្កដា) ចាប់២នាក់ យកមកពីសៀមរាបថែមទៀត»

សម្តេចបានបង្ហើបថា ក្នុងចំណោម៣នាក់ ដែលត្រូវបានចាប់ខ្លួននោះ ក៏មានផងដែរនូវ លោក ស្រ៊ុន ស្រ៊ន ដែលសម្តេចបានហៅបុគ្គលនោះថា «គ្រូសន្និសីទទីក្រុងប៉ារីស»

សម្តេចបញ្ជាក់បន្ថែមថា៖ «គ្រូសន្និសីទទីក្រុងប៉ារីស ដែលមាននៅក្នុង TikTok និយាយអាក្រក់ គឺមិនអាចទុកទេ ទៅតថ្លៃគ្នាជាមួយតុលាការ រកឯកសារមក ហើយខាងនេះក៏រកឯកសារ សូមអញ្ជើញសិស្សនិស្សិតទៅស្រាវជ្រាវនៅក្រសួងពាណិជ្ជកម្ម ដើម្បីឱ្យដឹងថា អ្វីខ្លះទៅជាកិច្ចព្រមព្រៀងនៅទីនេះ»

សម្តេចបានបញ្ជាក់ថា នៅទីនេះគ្មានកិច្ចព្រមព្រៀងណា ដែលទាក់ទងនឹងការបញ្ចូលដែនដីជាមួយគ្ន ានោះទេ ក្រៅតែពីបញ្ហាសេដ្ឋកិច្ចសង្គម សន្តិសុខ និងការពារជាតិ ដែលប្រទេសនីមួួយៗត្រូវគ្រប់គ្រងដែនដីរបស់ខ្លួន ដោយមានការរួមចំណែកតភ្ជាប់ជាមួយគ្នា បំពេញឱ្យគ្នាទៅវិញទៅមក ។ សម្តេចបានលើកឡើងថា មិនមែនតែកម្ពុជាទទួលបានផលប្រយោជន៍ ហើយវៀតណាមក៏មានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការនេះដែរ។

បើតាមសម្តេចតេជោ រហូតមកដល់ពេលនេះ CLV មានកិច្ចព្រមព្រៀងចំនួន៥ ប៉ុណ្ណោះ ក្នុងកម្រិតរាជរដ្ឋាភិបាល ក្នុងនោះរួមមានដូចតទៅ៖

១៖ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
២៖ កិច្ចព្រមព្រៀងស្តីពីការធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវាតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម
៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា-វៀតណាម
៤៖ អនុស្សារណៈស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ ចុះហត្ថលេខា២៨មិនា២០០៨
៥៖ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម ចុះហត្ថលេខា១៣ មករា ២០១៣

ក្រៅពីកិច្ចព្រមព្រៀងទាំងនោះ មានអនុស្សារណៈដែលចុះហត្ថលេខាដោយ ស្ថាប័នមួយថែមទៀត។ សម្តេចបានបន្តថា ក្រៅពីនោះ គឺមានផែនការមួយចំនួនទៀតដូចជា ទី១៖ ផែនការទាក់ទិនជាមួយនឹងផែនការកែសម្រួលសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចតំបន់ អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-វៀតណាម ២០១០-២០២០ ទី២៖ ផែនការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាម ពីពេលនេះរហូតដល់ឆ្នាំ២០៣០ ទី៣៖ ផែនការអភិវឌ្ឍទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍ និងទី៤៖ ផែនការឧស្សាហកម្មកៅស៊ូតំបន់អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-វៀតណាមជាដើម៕

អត្ថបទដែលជាប់ទាក់ទង