ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកស្ម័គ្រចិត្តអ៊ុយក្រែន ជួយជម្លៀសអ្នកស្រុកព្រំដែនជាប់តំបន់ Kursk របស់រុស្ស៉ី ដើម្បីសុវត្ថិភាព

43


មូស្គូ៖ក្រុមអ្នកស្ម័គ្រចិត្តអ៊ុយក្រែន បានជួយជម្លៀសអ្នកស្រុកជាច្រើននាក់ និងសត្វចិញ្ចឹមរបស់ពួកគេចេញពីទីក្រុង Sumy ដែលស្ថិតនៅភាគខាងជើងអ៊ុយក្រែនដែលស្ថិតក្នុងលក្ខណៈប្រុងជើងការណ៍ ដើម្បីទប់ទល់នឹងការវាយប្រហារថែមទៀតពីរុស្ស៉ី ជាការឆ្លើយតបនឹងការវាយលុកឆ្លងព្រំដែនពីអ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ ២០២៤។
ខណៈដែលអ្នក ស្រុកបាននិងកំពុងដឹក ឥវ៉ាន់របស់ពួកគេទៅកាន់ចំណុចទទួល កង កម្លាំង រុស្ស៉ី បង្កើន ការ ទម្លាក់ គ្រាប់ បែក ពីលើអាកាស។ អភិបាលក្រុង Sumy លោក Volodymyr Artiukh បានបញ្ជាឱ្យជម្លៀសប្រជាជនចេញពីភូមិចំនួន ២៨ នៃតំបន់ដែលមានចម្ងាយ ១០គីឡូម៉ែត្រជាប់ព្រំដែន។ ប៉ូលិសជាតិ បានឱ្យដឹងថា មនុស្សប្រហែល ២០,០០០នាក់នឹងត្រូវចាកចេញ។
អ្នកជម្លៀសខ្លួនត្រូវបានមើលការខុសត្រូវដោយអ្នកស្ម័គ្រចិត្តដែលមានពាក់អាវការពារគ្រាបកាំភ្លើង ហើយត្រូវបញ្ជូនទៅកាន់មជ្ឈមណ្ឌលនៅខាងក្រៅតំបន់គ្រោះថ្នាក់។
គួរបញ្ជាក់ថា មន្ត្រីអ៊ុយក្រែនបានរក្សាភាពស្ងៀមស្ងាត់ ជុំវិញប្រតិបត្តិការវាយលុកលើតំបន់ Kursk ប៉ុន្តែបើតាមរបាយការណ៍ក្រៅផ្លូវការពីភាគីទាំងពីរ រយៈពេល ៤ថ្ងៃមកនេះ ការប្រយុទ្ធគ្នាគឺកាន់តែរុលទៅមុខ៕

អត្ថបទដែលជាប់ទាក់ទង