ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជន​ម្នាក់​ជិះ​ម៉ូតូ​ជិះ​ក្នុង​ល្បឿនលឿន​ជ្រុល​ទៅបុក​រថយន្តបេីក​ឆ្លងផ្លូវ​បណ្ដាលឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កេីតហេតុ​ ផ្លូវវេង ស្រេង

28

ភ្នំពេញ៖យុវជន​ម្នាក់​ជិះ​ម៉ូតូ​ HONDA Dream ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1KF-2117 ជិះ​ក្នុង​ល្បឿនលឿន​ជ្រុល​ទៅបុក​ជាមួយ​រថយន្ដ​ Chevrolet ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2V-2349 ដែល​បេីក​ឆ្លងផ្លូវ​បណ្ដាលឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កេីតហេតុ​ ។ចំណែក​ឯ​អ្នក​បេីកបរ​រថយន្ដ​បានរត់​គេចខ្លួន​បាត់។
សមត្ថកិច្ចម្យដឹងថា ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​៤ទៀបភ្លឺ​ ថ្ងៃទី​២៥​ ខែ​សីហា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​មហាវិថី​ចោមចៅ​(វេងស្រេង​)​ សង្កាត់​ស្ទឹងមានជ័យ​ទី៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។
ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ដ​ និង​ម៉ូតូទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។ រីឯ​សព​ជន​រងគ្រោះ​ប្រគល់​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង