ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីជួប សុីយ៉ុន ត្រូវបានតែងតាំងជាចៅសង្កាត់ព្រែកប្រាថ្មី

73

ភ្នំពេញ៖ លោកស្រីជួប សុីយ៉ុន អតីតចៅសង្កាត់រងព្រែកប្រាត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាសង្កាត់ និង ជាចៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ជំនួសកៅអីលោកងិន ធីរ៉ូដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ។ ដូចនេះកៅអីលោកស្រីចៅសង្កាត់ព្រែកប្រាថ្មីត្រៀមចាំតែថ្ងៃប្រកាសជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ។
គួរំលឹកផងដែរថាខណ្ឌច្បារអំពៅបច្ចុប្បន្នមាន៨សង្កាត់ក្នុងនោះសង្កាត់ចំនួន៤ចៅសង្កាត់ជាស្ដ្រីគឺសង្កាត់វាលស្បូវ . សង្កាត់និរោធ៌ . សង្កាត់ព្រែកថ្មី និង សង្កាត់ព្រែកប្រា។
រីឯសង្កាត់៤ទៀតចៅសង្កាត់ជាបុរសគឺសង្កាត់ច្បារអំពៅទី១ . សង្កាត់ច្បារអំពៅទី២ . សង្កាត់ព្រែកឯង និង សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង