ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សកុំម្មុយនីស្តវៀតណាម​ដក​ហូត​តំណែង​ឧប​នា​យក​រដ្ឋ​មន្ត្រី​ម្នាក់​ទៀត​ពី​​បទ​ពុក​រលួយ, តែងតាំងឧបនាយករដ្ឋមន្ត្រីថ្មី៣រូប

33

ទី​ក្រុង​ហាណូយ៖​ គណបក្សកុំម្មុយនីស្តវៀតណាម​​ថ្មីៗទើប​តែ​ដក​តំណែង​ឧប​នាយក​រដ្ឋ​មន្ត្រី​របស់​ខ្លួន​ម្នាក់​​​ពី​បទ​ធ្វើ​ខុស​នឹង​​​​​វិធាន​ការ​​ប្រឆាំង​​​អំពើ​ពុក​រលួយ។ ការ​ដក​តំណែង​នេះ​ធ្វើ​ឡើង​តាម​យន្ត​ការ​របស់​រដ្ឋ​សភា​ដែល​បោះ​ឆ្នោត​ដក​សេចក្ដី​ទុក​ចិត្ត​។ នេះ​ជា​ការ​បង្ហាញ​ថា​ទោះ​បី​លោក​ង្វៀន​ហ៊្វូជុង​ ដែល​ជា​អតីត​អគ្គលេខា​ធិការ​បក្ស​កុម្មុយ​និស្ត​វៀតណាម​ បាន​ទទួល​អនិច្ច​កម្ម​ហើយ​​ ហើយ​​​លោក​តូ ឡឹម​ស្នង​​តំណែង​បន្ត​​​។ ប៉ុន្តែ​យុទ្ធ​នា​ការ​​ប្រឆាំង​​​អំពើ​ពុក​រលួយ​ត្រូវ​តែ​បន្ត​ធ្វើ​ឡើង​ដូច​ភ្លៀង​រលឹម​រដូវ​វស្សា​។​ នេះ​ជា​ការ​បញ្ជាក់​ថា​លោក​តូ ឡឹម​នឹង​ស្នង​មរតក​នយោបាយ​បន្ត​ពី​លោ​កង្វៀន​ហ៊្វូជុង​។
នេះ​ជា​ការ​បញ្ជាក់​ថា​លោក​តូ ឡឹម​នឹង​ស្នង​មរតក​នយោបាយ​បន្ត​ពី​លោ​កង្វៀន​ហ៊្វូជុង​។​ ​នៅ​ក្នុង​ករណី​ដក​តំណែង​លើក​នេះ​គេ​នៅ​រក្សា​​កិត្តិ​យស​ និង​ទុក​មុខ​ទុក​មាត់​ឱ្យ​ឧប​នាយក​រដ្ឋ​មន្ត្រី​ឈ្មោះ​ឡេ​មិញ​ខាយ​ (Le Minh Khai)។ ដូច្នេះ​ ​គេ​សុខ​ចិត្ត​ដក​ចេញ​​ក្រោម​រូប​ភាព​ជា​ការ​ដាក់​ពាក្យ​សូម​លា​ឈប់​ពី​តំណែង​។ ប៉ុន្តែ​មិន​​យក​ទោស​​ពៃរ៍​ដល់​ថ្នាក់​ចាប់​ដាក់​ពន្ធនា​គារ​នោះ​ទេ​។​
លោក​ឡេ​មិញ​ខាយ​ (Le Minh Khai) ដែល​ត្រូវ​បាន​ដក​តំណែង​​រដ្ឋ​សភា​បាន​ទទួល​យក​សំណើ​លា​ឈប់​នេះ​រួច​ហើយ​​ បន្ទាប់​ពី​​គណៈ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​វៀតណាម​​​បាន​ទទួល​យក​ពាក្យ​លាឈប់​តាំង​ពីដើម​ខែ​សីហា​។ លោក​ឡេមិញ​ខាយ​ជា​អ្នក​រ៉ាប់​រង​ខាង​សេដ្ឋ​កិច្ច​។ កាល​ពី​ខែ​មិថុនា គាត់​បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​អាមេរិក​​ទទួល​ស្គាល់​វៀតណាម​ជា​ប្រទេស​សេដ្ឋ​កិច្ច​ទី​ផ្សារ​។​​ លោក​ខាយ​​ត្រូវ​ទទួល​រង​​​ពិន័យ​​នេះ​ក្រោយ​​​ការ​ស៊ើប​អង្កេតទៅ​លើ​​គម្រោង​​អភិ​វឌ្ឍ​រមណីយ​ដ្ឋាន​​ដាយ​និញ​នៅ​ខេត្ត​ឡាំ​ដុង​។ នេះ​បើ​​តាម​ព័ត៌​មាន​​​បង្ហោះ​នៅ​លើ​គេហ​ទំព័រ​របស់​រដ្ឋាភិ​បាល​។
ការ​ស៊ើប​អង្កេត​នេះ​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​លោក​ម៉ៃ​ធាន​ឌុង (Mai Tien Dung) ជា​​អតីត​ប្រធាន​ខុទ្ទ​កាល័យ​រដ្ឋា​ភិបាល​កាល​ពី​ខែ​ឧសភា​។ ​បក្ស​កុម្មុយ​និស្ត​វៀតណាម​រក​ឃើញ​ថា​​ខុទ្ទ​កាល័យ​នេះ​បាន​ប្រព្រឹត្ត​ខុស​នឹង​បទ​បញ្ជា​របស់​បក្ស​ដោយ​ហ៊ាន​​​អនុ​ញ្ញាត​ឱ្យ​ពង្រីក​គម្រោង​អភិ​វឌ្ឍ​តំបន់​លំហែ​កាយ​នោះ​។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​១៣ ខែ​សីហា​ដែល​គេ​បង្ហោះ​នៅ​លើ​គេហ​ទំព័រ​របស់​រដ្ឋាភិបាល​។​ លោក​ខាយ​ធ្លាប់​ធ្វើ​ជា​ប្រធាន​ខុទ្ទ​កាល័យ​នោះ​ចាប់​ពី​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២១​។​​
លោក​ម៉ៃ​ធាន​ឌុង (Mai Tien Dung) ជា​​អតីត​ប្រធាន​ខុទ្ទ​កាល័យ​រដ្ឋា​ភិបាលដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​ឧស​ភាក្រៅ​ពី​បោះ​ឆ្នោត​​ដក​តំណែង​លោក​​ឡេមិញ​ខាយ​រួច​ហើយ​​​ សភាវៀត​ណាម​​​ក៏​បោះ​ឆ្នោត​ដក​តំណែង​​ឧប​នាយក​រដ្ឋ​មន្ត្រី​ម្នាក់​ទៀត​ឈ្មោះ​តាន់​លូ​កួង​​​។ គាត់ជា​ប្រធាន​គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច​របស់បក្ស​កុម្មុយ​និស្ត​វៀត​ណាម​។ ជា​មួយ​គ្នា​នេះ សភា​បាន​បោះ​ឆ្នោត​តែង​តាំង​ឧប​នាយក​រដ្ឋ​មន្ត្រី​បី​រូប​ជំនួស​អ្នក​ខាង​លើ​នេះ​។​ ​ទី​១-​រដ្ឋ​មន្ត្រីការ​បរទេស លោក​បួយ​ថាញ់​សឺន (Bui Thanh Son), ​ទី​២-​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ លោក​ហូ​ឌុក​ហ្វុក (Ho Duc Phoc)​ និង​ទី​៣-​​​អតីត​ប្រធាន​តុលាការ​កំពូល​ លោក​ង្វៀន​ហូ​ប៊ិញ (Nguyen Hoa Binh)​។​
ឧប​នាយក​រដ្ឋ​មន្ត្រី​បី​រូប​របស់​វៀតណាម​ដែល​ត្រូវ​បាន​តែង​តាំង​ថ្មី។ ពី​ឆ្វេង​មក​ស្ដាំ​​លោក​​បួយ​ថាញ់​សឺន (Bui Thanh Son), ​លោក​​ហូ​ឌុក​ហ្វុក (Ho Duc Phoc)​ និង​លោក​ង្វៀន​ហូ​ប៊ិញ (Nguyen Hoa Binh)
គួរ​កត់​សម្គាល់​ថា​យុទ្ធ​នា​ការ​បោស​សម្អាត​អំពើ​ពុក​រលួយ​ដែល​ផ្ដួច​ផ្ដើម​តាំង​ពី​​ជំនាន់​​លោក​ង្វៀន​ហ៊្វូជុង ហើយ​បន្ត​ធ្វើ​នៅ​ជំនាន់​លោក​តូ ឡឹម​ទៀត​នោះ​បាន​​​​ដក​តំណែង​ ឬ​ចាប់​ឃុំ​នូវ​​​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​​នៅ​ក្នុង​​ជួរ​បក្ស​, ​ជួរ​រដ្ឋា​ភិបាល​​ និង​វិស័យ​​ឯក​ជន​។
អតីត​រដ្ឋ​មន្ត្រី​សុខា​ភិបាល​វៀតណាម​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​រាប់​សិប​ឆ្នាំ​ពី​បទ​ពុក​រលួយ​កាល​ពីអំឡុងកូវីដ​១៩
អ្នក​មានបុណ្យ​ស័ក្ដិ និង​ទ្រព្យ​សម្បត្តិ​ល្បី​ៗ​ត្រូវ​អស់​តំណែង, ជាប់​ពន្ធ​នា​គារ​ ឬ​ត្រូវ​ប្រហារ​ជីវិត​។ ក្នុង​នាម​ជា​​​ប្រធានា​ធិបតី​​ផង​ និង​ជា​អគ្គ​លេខា​បក្ស​កុម្មុយ​និស្ត​វៀតណាម​​ផង លោក​តូ ឡឹម​​​ប្ដេជ្ញា​ថា​​ត្រូវ​តែ​​​បន្ត​បោស​សម្អាត​​អំពើ​ពុក​រលួយ​​​ និង​របប​ការិយា​ល័យ​​និយម​ដើម្បី​ស្ដារ​សេដ្ឋ​កិច្ច​ជាតិ​ឡើង​វិញ​៕

អត្ថបទដែលជាប់ទាក់ទង