ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់​ជាអ្នក​បេីក​រថយន្ដ​ Mercedes ភ្នំពេញ 2BF-8168 ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់ពេលបើករថយន្តបុកគ្នាបានស្លាប់​បន្ទាប់​ពី​បញ្ជូន​មន្ទីរពេទ្យ

48

ភ្នំពេញ៖បុរសម្នាក់​ជាអ្នក​បេីក​រថយន្ដ​ Mercedes ពាក់ស្លាកលេខភ្នំពេញ 2BF-8168 ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់ពេលបើករថយន្តបុកគ្នាបានស្លាប់​ហើយបន្ទាប់​ពី​បញ្ជូន​ទៅមន្ទីរពេទ្យក្រោយបើករថយន្តបុកគ្នា រួចរថយន្តម្ខាងទៀតបាញ់ជាច្រើនគ្រាប់បណ្តាលឲ្យរងរបួសបុរដ២នាក់ ចិនម្នាក់ និងខ្មែរម្នាក់នៅខណ្ឌដង្កោនៅវេលាម៉ោងជាង១០យប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ។
សមត្ថកិច្ចឱ្យដឹងថា៖ករណីគ្រោះថ្នាក់ចរាចរខាងលើមានមនុស្សប្រុស២នាក់ បានរងរបួសក្នុងការបាញ់ប្រហារមួយករណីដោយភាគីម្ខាងប្រើកាំភ្លើងវែងបាញ់ទៅលើរថយន្ត Mercedes ពាក់ស្លាកលេខភ្នំពេញ 2BF-8168
ដែលករណីនេះកើតឡើងនៅក្នុងសង្កាត់រលស់ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៌ បានឲ្យដឹងថា រថយន្ត Mercedes ពាក់ស្លាកលេខភ្នំពេញ 2BF-8168 បានរងការបាញ់ប្រហារជាច្រើនគ្រាប់ និងរថយន្តមួយគ្រឿងទៀតម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ 2BV-5779 ជាអ្នកបាញ់៕

អត្ថបទដែលជាប់ទាក់ទង