ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពកម្មកររោងចក្រ ចំនួន២នាក់ និងចុះសួរទុក្ខបងប្អូនកម្មករ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សិលា

39

ព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញ ចុះសួរសុខទុក្ខបង ប្អូនកម្មកររោងចក្រ នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទំនិញ និងរថយន្តដឹកកម្មករ នៅចំនុចភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ព្រមទាំងបាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អ្នករងរបួសស្រាលក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀល។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបន្តអញ្ជើញចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកម្មកររោងចក្រចំនួន២នាក់ ដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទំនិញ និងរថយន្តដឹកកម្មករ នៅចំណុចភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ព្រមទាំងបាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារសពក្នុងមួយគ្រួសារចំនួន ១លានរៀល។
ក្នុងនោះដែរឯកឧត្តមបានចុះសួរសុខទុក្ខបងប្អូនកម្មកររោងចក្រ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ព្រមទាំងបាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អ្នករងរបួសធ្ងន់ចំនួន ១១នាក់ ក្នុងម្នាក់ៗចំនួន ២០ម៉ឺនរៀល។
សូមបញ្ជាក់មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញ បុកប៉ះនឹងរថយន្តដឹកកម្មកររោងចក្រ ក្នុង​ទិសដៅផ្ទុយគ្នា​យ៉ាងពេញ​ទំហឹង​តែម្ដង ហេតុការណ៍នេះគឺបានកើតឡើង កាលពីវេលាម៉ោង​០៥:២៥នាទីព្រឹក ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២៤​នៅត្រង់ចំណុចគីឡូម៉ែត្រ: ១២៧-១២៨​ ស្ថិតក្នុងភូមិចាំស្រី​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់ និង២៥នាក់រងរបួស ៕

អត្ថបទដែលជាប់ទាក់ទង