ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ៖ទោះមាន ឬក្រត្រូវខិតខំឱ្យកូនចៅរៀនសូត្រមានចំណេះដឹង មានសីលធម៌ គុណធម៌ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយ

34

ភ្នំពេញ៖នៅលើសារខ្លីមួយតែមានអត្តន័យអប់រំជ្រៅបំផុតរបស់សម្ដេចតេជោហ៊ុន សែនបានបង្ហោះលើបណ្តាញសង្គមនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ លើកឡើងថា ឪពុក ម្ដាយទោះមាន ឬក្រត្រូវខិតខំឱ្យកូនចៅរៀនសូត្រមានចំណេះដឹងមានសីលធម៌គុណធម៌ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយ ពោល គឺឱ្យពួកគេកសាងអំពើល្អជាប់ជានិច្ច។
សម្តេចតេជោ បន្តថា ជាបទពិសោធន៍ត្រូវយកចិត្តទុកដាក់បំផុតគឺកូនអ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិ ដែលអាងលើអំណាចឪពុកម្តាយ ឬប្រាក់កាសឪពុកម្តាយធ្វើអំពើមិនគប្បីក្នុងសង្គម។
មាសឬពេជ្រនឹងគ្មានតម្លៃ ឬតម្លៃតិច ប្រសិនយើងមិនចេះកែច្នៃ ឬយកវាទៅទុកចោល,ដុំថ្មនឹងមានតម្លៃបន្ថែមប្រសិនយើងចេះកែច្នៃវា និងប្រើប្រាស់វាឱ្យមានប្រយោជន៍។
ក្នុងសារអមដោយរូបភាពកូនប្រុសស្រីទាំង៥រូប សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកូនទាំង៥រូប ជាគ្រាប់ពេជ្រ៥គ្រាប់ដែលសម្តេច និងសម្តេចកិត្តិបានកែច្នៃដោយផ្ទាល់ដៃ។
ការបង្ហាញរូបភាពកូនប្រុសស្រីទាំង៥រូប សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចែករំលែកនូវគតិអប់រំដ៏មានតម្លៃសម្រាប់អាណាព្យាបាលគ្រប់រូប។
បើតាមការរំលឹកពីកូន បានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន ជាឪពុកមួយរូបដែលម៉ឺងម៉ាត់បំផុត ហើយមិនទំយើកូនៗនោះឡើយ បើទោះបីសម្តេចជាមេដឹកនាំជាតិក្តី៕

អត្ថបទដែលជាប់ទាក់ទង