ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង ៖​ប្រកាស​បញ្ចូល​សមាជិក​-សមាជិកា​ គណបក្ស​ប្រជាជន​កម្ពុជា​ ចំនួន​ ៨៥៧រូប​, ការសម្រេចចិត្តចូលរួមជីវីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសំរេចចិត្តដ៏ត្រឹមត្រូវ

54

ភ្នំពេញ៖ការសម្រេចចិត្តចូលរួមជីវីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសំរេចចិត្តដ៏ត្រឹមត្រូវ។ បងប្អូននឹងក្លាយជាសាច់ញាត្តិ ជាមហាគ្រួសារតែមួយរបស់គណបក្សប្រជាជនកម្ពុជា យើងនឹងរួមគ្នា កសាងជាតិ មាតុភូមិ ការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជន ដើម្បីអោយកម្ពុជាអាចសំរេចបាននូវមហិចតារបស់ខ្លួន ក្នុងការកែប្រែលប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
នេះជាការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តល និងជាប្រធានគណៈបក្សរាជធានីភ្នំពេញ ខណៈឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន៨៥៧រូប មកពី១៤ខណ្ឌក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី០១ខែកញ្ញាឆ្នាំ ២០២៤នេះ នៅមន្ទីរគណៈកម្មាធិការគណបក្ស
ប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងបន្តថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានធ្វើអោយប្រទេសកម្ពុជាដែលបានបាត់បង់សន្តិភាពជាង៥០០ឆ្នាំ មកជាប្រទេសមានសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨និងបានធ្វើការអភិវឌ្ឍប្រទេសជាតិមួយនេះ អោយមានភាពរីកចំរើនរុងរឿង និងធ្វើអោយ កម្ពុជាស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិថែមទៀត។
បន្ថែមពីនេះទៀត ឯកឧត្ដមឃួង ស្រេង ក៏បានលើកឡើងពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដោយបក្សមួយនេះមានអាយុ៧៣ឆ្នាំហើយ ហើយកាលពី៤៥ឆ្នាំមុន ពោលគឺនៅឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជាបានរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានបន្តបង្កើតស្នាដៃដ៏ធំធេងសំរាប់ជាតិ មាតុភូមិយ៉ាងច្រើនបន្ថែមទៀត។
ក្នុងឱកាសនោះឯកឧត្ដមឃួង ស្រេង បានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញប្រកាសគាំទ្រលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដោយជឿជាក់ទៅលើរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងពិធីនោះដែរ តំណាងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំង៨៥៧រូប បានលើកឡើងថា៖ ការសម្រេចចិត្តចូលរួមជីវីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺដើម្បីមានឱកាសបានចូលរួមកសាងជាតិមាតុភូមិ។យើងខ្ញុំទាំអស់គ្នាប្តេជ្ញាចិត្ត អនុវត្តតាមគោលនយោបាយរបស់បក្ស គាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោហ៊ុន សែន,គាំទ្រ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដោយជឿជាក់ទៅលើរាជរដ្ឋាភិបាលនិងគាំទ្រជាមួយនឹងការចូលរួម«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង