ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រឡាប់ឡានស្លាប់៤នាក់ និងរបួសធ្ងន់ម្នាក់នៅក្នុងនៅស្រុកត្រាំកក់ ខេត្តតាកែវ

36

តាកែវ៖មនុស្សចំនួន ៤នាក់ បានស្លាប់ និងម្នាក់ទៀតបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៨យប់ ថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ៣-៤ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយរថយន្តក្រឡាប់ខ្លួនឯង។ បើតាមសមត្ថកិច្ច មានរថយន្ត ១គ្រឿងម៉ាក TOYOTA  PRIUS ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0867 បើកបរដោយឈ្មោះ នុត នាក់ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (ស្លាប់នៅកន្លែងកេីតហេតុ) ដោយមានអ្នករួមដំណើរជាមួយចំនួន០៤ , ទី១៖ ឈ្មោះ ស៊ន សៀងលី ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស (ស្លាប់នៅកន្លែងកេីតហេតុ) រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ទី០២ ៖ ឈ្មោះ គង់ ថៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ (ស្លាប់នៅកន្លែងកេីតហេតុ) រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ , ទី៣៖ ឈ្មោះ ប្រាក់ វីរៈ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ (ស្លាប់នៅមន្ទីរពេទ្យ) រស់នៅភូមិកន្ទោកជេីង សង្កាត់កន្ទោកខណ្ឌកំបូល រាជធានីភ្នំពេញ និងទី០៤៖ ឈ្មោះ ស៊ន លីមីង ភេទប្រុស អាយុ០៤ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
រថយន្តបានបេីកបរមកពីទិសខាងលិចទៅកេីត លុះមកដល់ចំណុចខាងលេីបានរ៉េចង្កូតធ្លាក់ផ្លូវទៅបុកជាមួយក្បាលលូក្រឡាប់ចូលទឹកប្រឡាយពីខាងជេីងផ្លូវ។
បើតាមសមត្ថកិច្ច មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីការបេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ សាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពែណី ។ រីឯជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ៕

អត្ថបទដែលជាប់ទាក់ទង