ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាស្មើម្ចាស់ផ្ទះស្រីលង្កា

44

ភ្នំពេញ៖ក្នុងជំនួបជើងទី១នៃព្រឹត្តិការណ៍ AFC Asian Cup Saudi Arabia 2027 នៅប្រ
ទេសស្រីលង្កានាថ្ងៃទី៥កញ្ញាម្សិលម៉ិញនេះកម្ពុជាលេងស្មើម្ចាស់ផ្ទះស្រីលង្កា០ទល់០គឺទាំង
សងខាងរកបាន១ពិន្ទុដូចគ្នា។
បន្ទាប់បញ្ចប់ការប្រកួតដោយគ្មានគ្រាប់បាល់ក្នុងជំនួបជើងទី១នេះក្រុមជម្រើសជាតិ
កម្ពុជាត្រូវធ្វើដំណើរត្រឡប់មកមាតុភូមិដើម្បីត្រៀមបើកទ្វារស្វាគមន៍ក្រុមជម្រើសជាតិស្រីលង្កាវិញសម្រាប់ជើងទី២នាថ្ងៃទី១០ខែកញ្ញាខាងមុខដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គបន្ដ នៃពានរង្វាន់ AFC Asian Cup Saudi Arabia 2027។
ក្នុងជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋានRacecourse Internationalនាទីក្រុងColomboប្រ
ទេសស្រីលង្កាក្រុមម្ចាស់ផ្ទះបានព្យាយាមដាក់សម្ពាធលើក្រុមកម្ពុជាតែមិនអាចទម្លាយរបាំងការពារកម្ពុជាបានឡើយ។ រីឯក្រុមជម្រើសជាតិកម្ពុជា ក៏មានឱកាសវាយបកនៅចុងម៉ោងដែរ តែមិនអាចរកគ្រាប់បាល់បានដូចគ្នា រហូតចប់ការប្រកួតពេញម៉ោង ស្មើគ្នា ០ទល់០៕

អត្ថបទដែលជាប់ទាក់ទង