ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសតែងតាំងលោកសំ សារ៉ាវុធ ជាអភិបាលរងនៃគណៈអភិបាលខណ្ឌពោធិសែនជ័យ

31

ភ្នំពេញ៖លោកសំ សារ៉ាវុធ អតីតនាយករងរដ្ឋបាលសាលាខណ្ឌពោធិសែនជ័យត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌពោធិសែនជ័យនាព្រឹកថ្ងៃទី១០កញ្ញា ឆ្នាំ២០២៤នេះជំនួសលោកអ៊ិត ជំនិត ដែលត្រូវទៅកាន់តួនាទីថ្មីជាប្រធានក្រុមប្រឹក្សាខណ្ឌពោធិសែនជ័យ។
ពិធីនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តមកើត ឆែ អភិបាលរងរាជធានីនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ឯកឧត្តមកើត ឆែ ថ្លែងថា៖ដើម្បីបន្តនិរន្តរភាពរដ្ឋបាលនិងបន្តពង្រឹងស្នាដៃការងារឲ្យិកាន់តែល្អផូរផង់ទៀតនោះលោកអភិបាលរងខណ្ឌដែលត្រូវបានប្រកាសចូលកាន់មុខតំណែងនាពេលនេះត្រូវបង្កើនស្មារតីយកចិត្តទុក ដាក់ និងការទទទួលខុសត្រូវក្នុងការបំពេញតួនាទីភារកិច្ចក៏ដូចជាត្រូវពង្រឹងកិច្ច សហប្រតិបត្តិល្អជាមួយនឹងបណ្តាអង្គភាពរដ្ឋ,មន្ទីរអង្គភាពជំនាញ,វិស័យឯកជន, និងអង្គការសង្គមស៊ីវិលនឹងត្រូវចាត់ទុកថា៖សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនះគ្រប់ភារកិច្ច។ឯកឧត្តមអភិបាលរងបញ្ជាក់ថា៖ពិធីប្រកាសតែងតាំងក្នុងថ្ងៃនេះ ធ្វើឡើងជាធម្មតានៅក្នុងដំណើរការមុខងារសាធារណៈសម្រាប់អាជីពជាមន្ត្រីរាជការស៊ីវិលដែលតែងតែមានការតែងតាំង ប្រគល់ភារកិច្ច ផ្ទេរភារកិច្ច សម្រួលភារកិច្ចនិងចូលនិវត្តន៏ទៅតាមនិតិវិធីដែលកំណត់ដោយច្បាប់។
ឯកឧត្តមកើត ឆែ គូសបញ្ជាក់ថា៖ធ្វើជាមន្ត្រីកុំឱ្យមនសិកាក្បត់ឆន្ទៈ,មនៈសិកា,ឆន្ទៈនិងសុខភាពត្រូវដើរទន្ទឹមគ្នា។
ធ្វើជាមន្ត្រីបំរើប្រជាពលរដ្ឋ ត្រូវចាត់ទុកថា អ្នកនៅជុំវិញយើង,អ្នកក្រោមបង្គាប់យើងសុទ្ធតែជាគ្រូរបស់យើងពួកគាត់មាន   ទស្សនៈល្អៗយើងត្រូវទទួលយកនឹងបន្តខិតខំស្រាវជ្រាវពីគោលការច្បាប់ដើម្បី បំរើប្រជាពលរដ្ឋឲ្យិចំគោលដៅ។ឯកឧត្តមអភិបាលរងរាជធានីបានអំពាវនាវដល់មន្ត្រី អាជ្ញាធរ ក្រុមប្រឹក្សាខណ្ឌក៏ដូចប្រជាពលរដ្ឋក្នុងខណ្ឌពោធិសែនជ័យ ត្រូវបន្តចូលរួមគាំទ្រគម្រោងព្រែកជីកហ្វូណន្ត.តេជោដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបានបើកការដ្ឋានកាលពីថ្ងៃទី៥សីហា ឆ្នាំ២០២៤ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តគាំទ្រសមិទ្ធិផលមួយនេះដើម្បីផលប្រយោជន៏ខ្មែរសុទ្ធសាធ និងជា  ទ្រព្យសម្បត្តិមហាសាលរបស់ប្រជាជនកម្ពុជា។ជាមួយគ្នានេះត្រូវបន្តផ្សព្វផ្សាយ ឪ្យិបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងការគាំទ្រសារសំឡេងពិសេសរបស់សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភានិងកិច្ចសម្ភាសន៏បកស្រាយរបស់លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលបានពន្យល់យ៉ាងក្បោះក្បាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៏កម្ពុជា.ឡាវ.វៀតណាម(CLV.DTA)ដើម្បីរួមគ្នាបន្សាបចរន្តប្រឆាំងនិងត្រូវចូលរួមឲ្យបានគ្រប់ៗគ្នាគាំទ្រមូលនិធិកសាងហេដ្ឋារចនា  សម្ពន្ធ័តាមព្រំដែន ស្របតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋ មន្ត្រី។
លោក សំ សារ៉ាវុធ អភិបាលរងខណ្ឌពោធិ៍សែនជ័យទើបប្រកាសចូលកាន់មុខតំណែងនោះ លើកឡើងថា៖ថ្ងៃនេះ ជាថ្ងៃដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លាបំផុត ខ្ញុំបាទសូមសម្តែងនូវការដឹងគុណ ប្រកបដោយមនោសញ្ចេតនា រីករាយយ៉ាងក្រៃលែង ចំពោះវត្តមាន ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក អ៊ុត ជំនិត ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ប៉ាង លីដា អភិបាលរងខណ្ឌ តំណាងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ ដែលបានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មី របស់ខ្ញុំបាទនាថ្ងៃនេះ។
ក្នុងស្មារតីនេះ ដើម្បីបន្តនិរន្តរភាពការងារ និងជាសក្ខីភាពឆ្លើយតបទៅនឹងទំនុកចិត្តរបស់ រដ្ឋបាល រាជធានីភ្នំពេញ ក៏ដូចជាក្រសួងមហាផ្ទៃ ខ្ញុំបាទនឹងខិតខំបំពេញការងារដោយយកចិត្តទុកដាក់ និងការទទួល ខុសត្រូវខ្ពស់ ខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត និងបញ្ញាស្មារតី ដើម្បីបំពេញការងារ ជូនរាជរដ្ឋាភិបាល បម្រើប្រជាពលរដ្ឋឱ្យកាន់តែសកម្មថែមទៀត និងសូមធ្វើការប្តេជ្ញាចិត្ត ដូចខាងក្រោម៖ទី១ គោរពតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ទី២). ប្តេជ្ញា អនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ចាត់តាំង និងដឹកនាំរបស់គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីចូលរួមអនុវត្តគោល នយោបាយ និងយុទ្ធសាស្រ្តការងារជាអាទិភាពរបស់រាជរដ្ឋាភិបាល និងគោលនយោបាយ ស្តីពី «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។ទី៣).ប្តេជ្ញា ចូលរួមសហការអនុវត្តការងារក្នុងរដ្ឋបាលខណ្ឌ ដោយបន្តរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុង របស់គណៈអភិបាល និងមន្ត្រីក្រោមឱវាទរដ្ឋបាលខណ្ឌ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះ សម្រាប់មន្ត្រីសាធារណៈ។ទី៤).ប្តេជ្ញា ចូលរួមគ្រប់សកម្មភាព ជាមួយអង្គការចាត់តាំងយុវជនគ្រប់លំដាប់ថ្នាក់ ដើម្បីប្រមូលផ្តុំ យុវជនគ្រប់ទិសទីជាមហាកម្លាំងសាមគ្គីក្នុងការរួមចំណែកកសាងប្រទេសកម្ពុជា ជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕

អត្ថបទដែលជាប់ទាក់ទង