ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្រុងរុនតាឯក

25

សៀមរាប៖នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ា ណែត បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅសង្កាត់រុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប សរុបចំនួន ៩,២២៤ករណី ស្ថិត នៅបរិវេណសាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន រុនតាឯក។ ពិធីនេះ ក៏មានការ អញ្ជើញ ចូលរួម ពី សំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងយុវជន អ.ម.ត, ស.ស.យ.ក, កាយរិទ្ធនារីកម្ពុជា, កាកបាទក្រហមកម្ពុជាជាដើម។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវបណ្ឌិត បាន គូស បញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែ យកចិត្ត ទុក ដាក់ គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែង ខណៈនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្ដេច តេជោ បានពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់រុនតាឯក រួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅ ព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរមានចំនួន ៥៨នាក់។
ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តី សប្បាយ រីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះលោកជំទាវបណ្ឌិត ដែលបានដឹកនាំ ក្រុម គ្រូពេទ្យជំនាញមកពិនិត្យ និងព្យាបាលសុខភាពរបស់ពួកគាត់ដោយមិនមានការបង់ថ្លៃទ្បើយ។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ព្យាបាលជំងឺទូទៅជូន ប្រជា ពលរដ្ឋដោយគិតថ្លៃនាឱកាសនេះ សរុបមានចំនួន ៩,២២៤ករណី។ ក្នុងនោះករណីឈឺធ្ងន់ ធ្ងរ ត្រូវ បញ្ជូនមកព្យាបាលបន្តមានចំនួន ៥៨នាក់។ រាល់ការចំណាយទាំងអស់ក្នុងសកម្មភាពនេះ គឺឧបត្ថម្ភ គាំទដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ លោកជំទាវបណ្ឌិត ក៏បានចែកជូនកាបូបស្ពាយ ដល់សិស្សានុសិស្សមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង