ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ Gumball 3000 Rally នៅកម្ពុជា ត្រូវបានប្រកាសបើកជាផ្លូវការ

39


ភ្នំពេញ៖ព្រឹត្តិការណ៍ Gumball 3000 Rally នៅកម្ពុជា ត្រូវបានប្រកាសបើកជាផ្លូវការនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងដោយមានការចូលរួមពីឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ លោកឧកញ៉ា លាង ពៅ (ភីតធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង លោក Maximillion Cooper ស្ថាបនិក Gumball 3000 អមដោយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីរាជកាជាច្រើនរូប។
ព្រឹត្តិការណ៍នេះផងដែរ ក៏មានការរៀបចំតាំងបង្ហាញរថយន្ត និងបង្ហាញបច្ចេកទេសជ្រែរថយន្តដ៏អស្ចារ្យជូនសាធារណជនទស្សនា និងការប្រគុំតន្រ្តីខ្នាតធំលំដាប់អន្តរជាតិដោយមានការចូលរួមពីប្រតិភូ Gumball 3000 Rally ដែលជាមហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម កីឡាករ និងតារារ៉េបល្បីៗជាច្រើនរូប ដែលរៀបចំឡើងនៅមុខវត្តបទុមវត្តី រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង