ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត លី ធុជ ជួបពិភាក្សាជាមួយអង្គកាសហប្រជាជាតិ អំពីការងារបោសសម្អាតមីននៅអ៊ុនក្រែន

21

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានដឹកនាំកិច្ចប្រជុំគណៈកម្មការជំរុញអនុលោមភាព (Committee on Cooperative Compliance) នៃអនុសញ្ញាអូតាវ៉ា ជាមួយលោកជំទាវ Yevheniia Filipenko តំណាងអចិន្ត្រៃយ៍ប្រទេសអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាអំពីការងារបោសសម្អាតមីននៅប្រទេសអ៊ុយក្រែន។ កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នៅទីក្រុងហ្សឺណែវ ប្រទេសប្រ៊ុសែល។
ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាធុជ បានអរគុណចំពោះប្រទេសអ៊ុយក្រែន ដែលនៅតែបន្តផ្តល់របាយការណ៍អំពីការបោសសម្អាតមីនរបស់ខ្លួន មកកាន់អនុសញ្ញា និងបានលើកទឹកចិត្តដល់អ៊ុយក្រែន បន្តផ្តល់ព័ត៌មានជាបន្តបន្ទាប់ ដោយព័ត៌មានទាំងនេះ មានសារៈ សំខាន់សម្រាប់រដ្ឋភាគី និងភាគីពាក់ព័ន្ធនានា ក្នុងការស្វែង រកវិធីសាស្ត្រ ក្នុងការផ្តល់ជំនួយ និងការគាំទ្រនានា ដល់ប្រទេសអ៊ុយក្រែន ខណៈមានការរាយការណ៍ថា មានការកើនឡើង នៃការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស នៅក្នុងប្រទេសអ៊ុយក្រែន ដោយសារសង្រ្គាមនាពេលបច្ចុប្បន្ន។
លោកជំទាវ Yevheniia Filipenko បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា រួមទាំងរដ្ឋភាគី និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងការផ្តល់ការគាំទ្រដល់ប្រទេសអ៊ុយក្រែនក្នុងការបោស សម្អាតមីនប្រឆាំងមនុស្ស ដើម្បីឱ្យប្រជាជនអ៊ុយក្រែន អាចត្រលប់មករស់នៅបានដូចធម្មតាវិញ។ អ៊ុយក្រែននៅតែបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយអនុសញ្ញា និងរដ្ឋភាគីនានា ក្នុងការបោសសម្អាតមីន ជាពិសេស ជាមួយកម្ពុជា ព្រោះកម្ពុជា ជាប្រទេសមួយដែលទទួលបានជោគជ័យ និងមានបទពិសោធន៍ និងជំនាញខ្ពស់ ក្នុងវិស័យសកម្មភាពមីន។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា កម្ពុជា បានដឹកនាំរៀបចំផែនការសៀមរាប-អង្គរ ដោយយកចិត្តដាក់ខ្ពស់ ដើម្បីធានាថា ផែនការថ្មីនេះ មានប្រសិទ្ធ ភាពខ្ពស់ និងឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលកើតមាន ឡើង នៅក្នុងការអនុវត្តអនុសញ្ញាអូតាវ៉ា៕ ដោយសួស សំរិត

អត្ថបទដែលជាប់ទាក់ទង