ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារជាតិនៃកម្ពុជា ហាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ យកកម្រៃសេវាសម្រាប់ការបើក បិទគណនីជាប្រាក់រៀល និងសេវាប្រចាំឆ្នាំ

19

ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីណែនាំមួយ ស្ដីពី ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់សង់ប្រាក់នៅកម្ពុជា។
ក្នុងនោះធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិវញ្ញវត្ថុទាំងអស់នៅកម្ពុជា យកកម្រៃសេវាប្រចាំឆ្នាំ ចំពោះកាតព្វកិច្ចបើកគណនីប្រាក់បញ្ញើ និងគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់។
យោងតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូន
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ទាំងអស់ឱ្យបានជ្រាបថា ចំពោះកាតព្វកិច្ច បើកគណនីប្រាក់បញ្ញើ និងគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់ជូនអតិថិជន។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ជូនយ៉ាងដូច្នេះថា៖១៖ មិនតម្រូវឱ្យយកកម្រៃសេវា សម្រាប់ការបើក និងបិទគណនីជាប្រាក់រៀលខាងលើ។
២៖ មិនតម្រូវឱ្យយកកម្រៃសេវាគណនីប្រចាំឆ្នាំ សម្រាប់គណនីជាប្រាក់រៀលខាងលើ។
៣៖ ពន្យល់ និងផ្សព្វផ្សាយអំពីខ្លឹមសារសេចក្ដីណែនាំនេះជូនសាធារណជន៕

អត្ថបទដែលជាប់ទាក់ទង