ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តម៉ាកហុីយ៉ានដាយ ដឹកប្រេង បុកនិងកិនបុរសម្នាក់កំពុងជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1M-3553 បណ្តាលអោយស្លាប់ភ្លាមៗ

24

ភ្នំពេញ៖បុរសម្នាក់បើករថយន្តម៉ាកហុីយ៉ានដាយ ដឹកប្រេង ពាក់ស្លាកលេខ ភ្នំពេញ 3G-1637បានបុកនិងកិនបុរសម្នាក់កំពុងជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1M-3553 បណ្តាលអោយស្លាប់ភ្លាមៗ នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ។
ហេតុការណ៍បានកើតឡើងវេលាម៉ោង ១និង២០រសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវព្រៃស ភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចុះមកវាស់វែងអូសយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ។ចំណែកសពត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង