ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកប្រតិបត្តិអង្គការមូលនិធិអាស៊ី ជម្រាបសម្ដេចធិបតីថា៖ប្ដេជ្ញាបន្តភាពជាដៃគូគាំទ្រកិច្ចអភិវឌ្ឍន៍នៅកម្ពុជា

9

ភ្នំពេញ៖លោកស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិអង្គការ មូល និធិអាស៊ី បានប្រកាសប្តេជ្ញាបន្តភាពជាដៃគូដូចដែលខ្លួនបានធ្វើក្នុងរយៈពេល៣០ឆ្នាំកន្លងមក ដើម្បីគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា។
ការប្តេជ្ញារបស់លោកស្រី លូរាល់ មីលឺ បានធ្វើឡើងក្នុងពេលដឹកនាំគណៈប្រតិភូចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះលោកស្រីប្រធានអង្គការមូលនិធិអាស៊ី បានជម្រាបសម្ដេចធិបតីដោយសង្ខេបអំពីការ ងារ សំខាន់ៗរបស់អង្គការមូលនិធិអាស៊ី ដែលបានប្រតិបត្តិនៅប្រទេសចំនួន២០ ក្នុងតំបន់ អាស៊ី- ប៉ា ស៊ីហ្វិក ក្នុងរយៈពេល៧០ឆ្នាំកន្លងមក និងវឌ្ឍនភាពការងារនៃភាពជាដៃគូរបស់អង្គការមូល និធិ អា ស៊ី នៅប្រទេសកម្ពុជា ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ។
ដោយមានការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការមូលនិធិអាស៊ី និងរាជ រដ្ឋា ភិបាលកម្ពុជា លោកស្រីនាយកប្រតិបត្តិបានប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ដើម្បី រួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាតទៀត ជាពិសេស តាមរយ:ការចូលរួមគាំទ្រដល់ ក្រប ខ័ណ្ឌយុទ្ធសាស្រ្ត និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយអង្គ ការមូលនិធិអាស៊ី ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងបានចែករំលែកអំពីអាទិភាព និង ទស្ស នៈ វិស័យរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្ដេចធិបតី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបន្តកសាងមូលធនមនុស្ស ដែលជាមូលដ្ឋាន នៃ ការជំរុញអភិបាលកិច្ច កំណើន និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយដែលកម្មវិធីរបស់អង្គការ មូលនិធិអាស៊ីនៅកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់។
លោកស្រីនាយកប្រតិបត្តិក៏បានឯកភាពជាមួយសម្តេចធិបតីថា ការអភិវឌ្ឍមូលធនមនុស្ស គឺពិត ជាស្នូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែល បានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់បុគ្គលិកបម្រើការរបស់អង្គការមូលនិធិអាស៊ី៕

អត្ថបទដែលជាប់ទាក់ទង