ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរាជទូតថៃ បានកោតសរសើរការរីកចម្រើនលើវិស័យជាច្រើននៅកម្ពុជារួមទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច

11

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ការងាររបស់ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ដោយបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងថៃឱ្យកាន់តែល្អប្រសើរ។
លោក Cherdkiat Attharkor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានចប់បេសកកម្មការទូតរបស់ លោក នៅកម្ពុជាហើយ។ មុនចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបានចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។
ក្នុងជំនួបជម្រាបលានេះ លោកឯកអគ្គរាជទូតថៃ បានកោតសរសើរការរីកចម្រើនលើវិស័យ ជា ច្រើន នៅកម្ពុជា រួមទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចគួរឱ្យកត់ សម្គាល់ ក្រោយវិបត្តិកូវីដ-១៩។
លោកឯកអគ្គរាជទូត បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការរីកចម្រើននៃទំនាក់ទំនង និង កិច្ច សហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសការដំឡើងកម្រិតទំនាក់ទំនង ថៃ-កម្ពុជា ដល់ភាពជាដៃគូយុទ្ធសាស្រ្ត ក្រោមការដឹកនាំរបស់សម្តេចធិបតី និងបានថ្លែងអំណរ គុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុង អាណតិ្តការទូតរបស់ឯកឧត្តម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ និងការចូលរួមចំណែក យ៉ាង សកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាង ប្រទេស ទាំងពីរ ដែលត្រូវបានដំឡើងកម្រិតទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឱកាសទស្សនកិច្ចផ្លូវការ របស់ សម្តេចធិបតី នៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។
សម្តេចធិបតី និងលោកឯកអគ្គរាជទូត ក៏បានផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបតិ្តការលើវិស័យ មួយ ចំនួន ដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ មានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ ទេស ចរណ៍ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងសន្តិសុខ។
ក្នុងជំនួបនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបំពាក់គ្រឿងឥស្សរិយយសសហ មេត្រីជូនលោកឯកអគ្គរាជទូតផងដែរ ដើម្បីជាការអរគុណដល់កិច្ចប្រឹងប្រែងក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង