ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រពៃណីវេចនំអន្សម ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានថែរក្សាយ៉ាងខ្ជាប់ខ្ជួនពី ដូនតា

8


ភ្នំពេញ ៖ ប្រពៃណីវេចនំអន្សម ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ត្រូវបានថែរក្សាយ៉ាងខ្ជាប់ខ្ជួនពីដូនតា ។ ក្រៅពីឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដូនតាខ្មែរ ក៏មានប្រពៃណីវេចនំអន្សមនៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ពិធីមង្គលការ និងពិធីបុណ្យទានផ្សេងៗទៀតផងដែរ ហើយនំអន្សមមានដើមកំណើតតាំងពីបរមបុរាណកាលយូរលង់ណាស់មកហើយ ។ ជាការពិតណាស់ ប្រពៃណី វេចនំអន្សមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះត្រូវបានថែរក្សាយ៉ាងខ្ជាប់ខ្ជួនពីមួយជំនាន់ទៅជំនាន់ ហើយចំណេះដឹងនៃការវេចនំអន្សមនេះក៏ត្រូវបានផ្ទេរពីមួយជំនាន់ទៅមួយជំនាន់ផងដែរ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។
ពាក្យថា នំអន្សមនេះ គឺជាពាក្យក្លាយមកពី ពាក្យផលដើមថានំសន្សំ៧គឺ មានន័យថាជានំ តំណាងភោគផលបរិបូណ៌ ដែលពលរដ្ឋបានធ្វើ ការងារស្រែចម្ការសន្សំទុកនូវភោគផលនេះ សម្រាប់ដោះស្រាយការរស់នៅមិនឱ្យមានការ ខើចអត្តខាត់ក្នុងគ្រួសារនិមួយៗ ជាពិសេសនៅ រដូវរាំងស្ងួត ឬនៅពេលស្រុកទេសមានសង្គ្រាម អន្តរាយ ។
នៅជំនាន់ដើមខ្មែរយើងមានបែងចែកការ វេចនំអន្សមជាពីរបែបហៅថាអន្សមញី និងអន្សម ឈ្មោល។ គេវេចនំអន្សមញីដោយការចងផ្អោបពីនំ ធ្វើអំពីអង្ករដំណើបជាមួយចេកទុំធ្វើជាស្នូលមូររុំហើយ បត់សន្លឹកចេកនៅក្បាលនំអន្សមទាំងសងខាង តែមួយ ផ្នត់រួចដាក់ផ្អោបនំចងមូរភ្ជាប់គ្នា ឱ្យជាប់ល្អទើបយកទៅដាក់ស្ងោរក្នុងខ្ទះ( ឆ្នាំង ធំមានមាត់ធំ) ។ ចំណែកការវេច នំអន្សម ឈ្មោល វិញមានឥដាក់សណ្តែកបាយ និងសាច់ជ្រូកប្រឡាក់ប្រៃបន្ដិចដាក់ជាស្នូលមូលរុំ នឹងស្លឹកចេកយ៉ាងក្រាស់ធំៗ ជាងនំអន្សមញី រួចហើយគេបត់ស្លឹកចេក នៅក្បាលនំអន្សម ទាំងសងខាង ក្បាលនំម្ខាងៗមានពីរផ្នត់រួចហើយរុំខ្សែចងឱ្យ ណែនតឹងទោលតែឯងមិនមានផ្អោប ជាមួយ អន្សមណានោះទេ ។ ដោយសារការឭវេចនំអន្សម ឈ្មោល ញីបែបខុសគ្នានេះហើយទើប អាចឲ្យគេចំណាំនំអន្សមបានយ៉ាងងាយថា មួយណាញី មួយណាឈ្មោល ក្នុងលក្ខណៈជាភេទខុសគ្នា តាមរូបរាង គឺអន្សមញីមានរសជាតិផ្អែមជាងបន្ដិច មានស្នូលចេកទុំ និងគ្រាប់សណ្តែកស្ងោរហើយមានរាង តូចខ្លីហើយសំប៉ែតដោយ សារការច្របាច់ផ្គួបចង អន្សមពីរផ្អោបចូលគ្នាតែមួយ ។ ចំណែកអន្សមឈ្មោលតែងមានរសជាតិប្រៃបន្ដ៨ច មានស្នូលសណ្តែកបាយ និងសាច់ជ្រូកមានរាងមូលធំ ហើយវែងជួនកាលមាន ទម្ងន់ដល់ទៅ៥ ឬ៦គីឡូក្រាមឯណ្ណោះ ។
  នៅសម័យដើមអ្នកស្រុកដែលនៅតំបន់មាត់ ស្ទឹង ឬអូរធំៗគេច្រើនធ្វើនំអន្សមដាក់តែ អង្ករ ដំណើប និងអំបិលឡមៗ មិនដាក់ស្នូលដាក់ខ្ទិះ ដូង ឬស្ករទេព្រោះគេចង់ទុកឱ្យបានយូររាប់ខែមិនឱ្យផ្អូម ជាពិសេសនំអន្សមឈ្មោល។គេច្រើន វេចអន្សមនេះចងជាចង្កោមស្ងោរឱ្យ ឆ្អិនពេលណាបរិភោគមិនអស់គេ អាចចងខ្សែ បោះអន្សមទម្លាក់ទៅបាតស្ទឹងឬបាតអូរជ្រៅ ដែលមានទឹកត្រជាក់នោះ អន្សមអាចរក្សា រសជាតិបានយូរមិនងាយផ្អូម ។ នៅពេលណាមួយដែលគេចង់ បរិភោគអ្នកស្រុក នឹងទៅស្រាវ យក អន្សមមួយកាត់យកមកស្ងោរហើយពិសារ ដូចនំអន្សមធម្មតាវេចថ្មីៗដែរ ។ជាពិសេស ទៅ ទៀតអ្នកស្រុកខ្មែរយើងច្រើនធ្វើនំអន្សមរបៀបនេះនៅក្នុងកលយុគដែលប្រទេសជាតិមានសង្គ្រាមទុកពិសារ មានខ្មាំងឬចោរប្លន់ ច្រើន ពិបាករត់លូនគេចចំបាំង និងពិបាកចេញចូល ដាំ អាហារ លៀងគំលាន ។ គេច្រើនធ្វើ ដើម្បីទុក ជួយផ្គត់ផ្គង់ទាហាន ដែលនៅក្នុងសមរភូមិចំបាំង ដោយភាពប្រញាប់អាសន្នព្រោះពុំមានពេល ដណ្តាំចំអិនអាហារនោះ ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង