ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស៊ី ជីនពីង ប្រាប់លោក ពូទីន ថាចិនត្រៀមរួចជាស្រេច ដើម្បីពង្រីកទំនាក់ទំនងជាមួយរុស្ស៉ី

14

ប៉េកាំង៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃពុធ ទី២ ខែតុលានេះបានប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ថារូបលោកបានត្រៀមរួចជាស្រេច ដើម្បីពង្រីក កិច្ចសហប្រតិបត្តិការ ខណៈមេដឹកនាំនៃប្រទេសទាំង២ អបអរសាទរគ្នាទៅវិញទៅមក នាឱកាសនៃខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត។ នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua លោក ស៊ី ជីនពីង បាននិយាយថាចិនបានត្រៀមរួចជាស្រេច ដើម្បីចូលរួមជាមួយលោក ពូទីន នៅក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ រវាងចិន និងរុស្ស៉ី ហើយបានលើកឡើងផងដែរពីទំនាក់ទំនងល្អក្នុងនាមជាអ្នកជិតខាង ការសម្របសម្រួលយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងផលចំណេញនៃការសហការរវាងគ្នា ទៅវិញទៅមក។

គួរបញ្ជាក់ថា លោក ស៊ី ជីនពីង ត្រូវបានរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស BRICS ដែលរុស្ស៉ីធ្វើជាម្ចាស់ផ្ទះ នៅក្នុងទីក្រុង Kazan នៅខែតុលានេះជាទីដែលលោក អាចនឹងជួបជាមួយលោក ពូទីន៕

អត្ថបទដែលជាប់ទាក់ទង