ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីស្រាអែល បើកការវាយប្រហារតាមអាកាសដល់កណ្តាលទីក្រុងបេរូត សម្លាប់មនុស្ស ៦នាក់ ក្រោយរងការបាញ់ស្រោចមីស៉ីលពីអ៉ីរ៉ង់

14

បេរូត៖នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលានេះ អ៉ីស្រាអែល បានបំផ្ទុះគ្រាប់បែកនៅកណ្តាលរដ្ឋធានីបេរូត បណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់ បន្ទាប់ពីកងកម្លាំងរបស់ខ្លួន និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បើកការប្រយុទ្ធគ្នាដោយផ្ទាល់ក្នុងសមរភូមិជើងគោក នៅភាគខាងត្បូងលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៉ីស្រាអែល និយាយថា នេះការ វាយ ប្រហារតាម ផ្លូវ អាកាស ដែលកំណត់គោលដៅ ជាក់លាក់ ទៅលើ ក្រុង បេរូត តែម្តង។ សាក្សី Reuters បានរាយការណ៍ថា មានការបំផ្ទុះដ៏ធំមួយ ហើយសន្តិសុខម្នាក់និយាយថា វាបានកំណត់គោលដៅលើអគារមួយក្នុងសង្កាត់ Bachoura កណ្តាលទីក្រុងបេរូត និងស្ថិតនៅក្បែរអគាររដ្ឋសភា ផងដែរ។ តាមមន្ត្រី សុខាភិបាល លីបង់ យ៉ាង ហោច ណាស់មនុស្ស ៦នាក់ ស្លាប់ និង ៧នាក់ រង របួស។

នេះជាការកំណត់គោលដៅថ្មីមួយទៀតរបស់អ៉ីស្រាអែល ដែលធ្វើឡើងនៅក្បែរកន្លែងធ្វើការរបស់រដ្ឋាភិបាលលីបង់។ រូបថតមួយសន្លឹកដែលកំពុងត្រូវបានចែកចាយលើគ្រុប WhatsApp របស់លីបង់ បង្ហាញពីអគារមួយខ្នងរងការខូចខាតធ្ងន់ធ្ងរ ជាមួយនិងភ្លើងឆេះនៅជាន់ទី ១។ ភ្លាមៗ Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះ បាននៅឡើយទេ។

វាបានកើតឡើងមួយ ថ្ងៃ បន្ទាប់ ពី អ៉ីរ៉ង់បាញ់ស៉ីលជា ១៨០គ្រាប់ ចូល ទៅ អ៉ីស្រាអែល ហើយកាលពីយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់) កងពលថ្មើរជើង និងអង្គភាពរថពាសដែកអ៉ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការជើងគោក នៅភាគខាងត្បូងលីបង់ ខណៈទាហានអ៉ីស្រាអែល ៨នាក់ ត្រូវ បាន សម្លាប់៕

អត្ថបទដែលជាប់ទាក់ទង