ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីសហរដ្ឋអាមេរិកថាមិនគាំទ្រអ៉ីស្រាអែល វាយប្រហារទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់

14

វ៉ាស៉ីនតោន៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា លោកនឹងមិនគាំទ្រឡើយ ចំពោះការវាយប្រហារណាមួយទៅលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៉ីលលើអ៉ីស្រាអែល ហើយជំរុញឱ្យអ៉ីស្រាអែលធ្វើសកម្មភាពក្នុងលក្ខណៈសមស្រប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ ២០២៤។

លោក បៃដិន បានគូសបញ្ជាក់ថា «យើងនឹងពិភាក្សាជាមួយអ៉ីស្រាអែលនូវអ្វីដែលពួកគេត្រូវធ្វើ។ ពួកយើង(G7) យល់ស្របគ្នាថា អ៉ីស្រាអែលមានសិទ្ធិឆ្លើយតប ប៉ុន្តែគួរតែឆ្លើយតបតាមសមាមាត្រ»។ នៅពេលត្រូវបានសួរថាតើ លោកនឹងគាំទ្រអ៉ីស្រាអែលទេ ចំពោះការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ ដូចដែលបានគំរាមកំហែងជាយូរមកហើយនោះ លោក បៃដិន ប្រាប់អ្នកសារព័ត៌មានថា «ចម្លើយគឺទេ»

តាមលោក បៃដិន នឹងមានការដាក់ទណ្ឌកម្មបន្ថែមទៀតលើអ៉ីរ៉ង់ ហើយលោកនឹងជជែកពីបញ្ហានេះ ជាមួយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Netanyahu ក្នុងពេលឆាប់ៗ។

គួបញ្ជាក់ថា ការបញ្ជាក់របស់ លោក បៃដិន ធ្វើឡើងមួយថ្ងៃបន្ទាប់ពីអ៉ីរ៉ង់បាញ់មីស៉ីលជាង ១៨០គ្រាប់ទៅលើអ៉ីស្រាអែល ខណៈលោក Netanyahu ប្តេជ្ញាថានឹងសងសឹកវិញ៕

អត្ថបទដែលជាប់ទាក់ទង