ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម​អភិបាល​រាជធានីភ្នំពេញថ្លែង​អំណរគុណ​ដល់​សមាគម​ AIMF ដែល​តែងតែ​ផ្តល់​ការ​ឧបត្តម្ភ​គាំទ្រ​ដល់​រាជធានី​ភ្នំពេញ​តាម​រយៈ​គម្រោង​នានា​កន្លង​មក​

18

ក្រុងប៉ារីសកាលពីព្រលប់​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០២៤​ នេះ​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​​ Frédéric VALLIER អគ្គ​ប្រតិភូ​នៃ​សមាគម​អន្តរជាតិ​អភិបាល​ក្រុង​ប្រេីប្រាស់​ភាសា​បារាំង​(AIMF)។
យោងតាមការឱ្យដឹងពីលោកស្រីដោ សម្ផស្សអ្នកនាំពាក្យសាលារាជធានីភ្នំពេញនិងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញពីទីក្រុងប៉ារីសនាព្រឹកថ្ងៃទី៣តុលា២០២៤នេះថា៖ក្នុងជំនួបនោះលោកអគ្គ​ប្រតិភូ​សមាគម​អន្តរជាតិ​បាន​ស្វាគមន៍​ការ​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ របស់​គណ:ប្រតិភូ​រដ្ឋបាលរាជធានីភ្នំពេញ​ដឹកនាំដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនា​ពេល​នេះ។ ជាមួយ​គ្នា​នេះ​ដែរ​ លោកក៏បាន​លេីកឡេីង​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អនុវត្ត​គម្រោង​នានារបស់​ AIMF ​នៅ​រាជធានី​ភ្នំពេញ​ ហេីយលោកក៏កំពុង​ពិចារណា​ពេល​វេលា​សមស្រប​ដេីម្បី​ធ្វេី​ទស្សនកិច្ច​ផ្លូវ​ការនៅរាជធានីភ្នំពេញ​និង​ស្វែង​យល់​បន្ថែម​លេី​គម្រោង​ពី​មុន​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​AIMF។ ភ្ជាប់​ជាមួយ​គ្នា​នេះ​ដែរ​ លោក​អគ្គ​ប្រតិភូ​ក៏បាន​អញ្ជើញ​ឯកឧត្ដម​អភិបាល​រាជធានីភ្នំពេញចូលរួម​កិច្ច​ប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លេីកទី​ ១០៣​ នៅ​ទីក្រុង​វ៉េ​ Hué សាធារណរដ្ឋសង្គម​និយម​វៀតណាម​នៅ​ខែមេសា​ ឆ្នាំ២០២៥​ ខាងមុខ​ផងដែរ។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា៖ជាកិច្ច​ឆ្លេីយ​តប​ ជាដំបូង​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាលរាជ​ធានី​ភ្នំពេញ​ បាន​សម្តែង​ការ​អបអរ​សាទរ​ចំពោះ​លោក​ Frédéric VALLIER​ ដែល​​ទទួលបាន​ការ​តែងតាំង​ជា​អគ្គ​ប្រតិភូ​ ​AIMF ដែល​ជាតួនាទីសំខាន់​របស់​សមាគម។ ឯកឧត្តម​អភិបាល​រាជធានីក៏បាន​ថ្លែង​អំណរគុណ​ដល់​សមាគម​ AIMF ដែល​តែងតែ​ផ្តល់​ការ​ឧបត្តម្ភ​គាំទ្រ​ដល់​រាជធានី​ភ្នំពេញ​តាម​រយៈ​គម្រោង​នានា​កន្លង​មក​ ជាពិសេស​គឺការ​​ផ្តល់​ទំនុក​ចិត្ត​ខ្ពស់​ និង​បោះឆ្នោត​ឱ្យ​​រាជធានី​ភ្នំពេញ​បន្ត​ជា​សមាជិក​ការិយាល័យ​អចិន្ត្រៃយ៍​ និង​គាំទ្រ​ជា​អនុប្រធាន​អចិន្ត្រៃយ៍​សមាគម​អន្តរជាតិ​អភិបាល​ក្រុង​ប្រេីប្រាស់​ភាសា​បារាំង​ AIMF កាលពី​ខែឧសភា​ ឆ្នាំ​២០២៤​ ថ្មីៗ​នេះ។
លោកស្រីបញ្ជាក់ទៀតថា៖ចំពោះ​កិច្ច​ប្រជុំ​នៅ​ទីក្រុង​វ៉េ​ ប្រទេសវៀតណាមឯកឧត្ដម​អភិបាល​រាជធានីភ្នំពេញនឹង​ពិនិត្យ​លទ្ធភាព​ដើម្បី​ចូលរួម​តាម​កម្មវិធី​ជាក់ស្តែង​៕

អត្ថបទដែលជាប់ទាក់ទង