ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ​ប្រជុំពង្រឹងវិធានការការពារ​ និង​រក្សាសន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​ដំណើរ​ការ​ប្រឡង​មធ្យមសិក្សាទុតិយភូមិ​«បាក់ឌុប​»នៅរាជធានី​ភ្នំពេញ​

20

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ​ប្រជុំពង្រឹងវិធានការការពារ​ និង​រក្សាសន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​ដំណើរ​ការ​ប្រឡង​មធ្យមសិក្សាទុតិយភូមិ​«បាក់ឌុប​»នៅរាជធានី​ភ្នំពេញ​។
នារសៀល​ថ្ងៃទី​០៤ខែ​តុលា​ឆ្នាំ​២០២៤​ រដ្ឋបាលរាជធានី​ភ្នំពេញបានបើកកិច្ចប្រជុំ​ដេីម្បី​ពង្រឹងវិធានការការពារ​ និង​រក្សាសន្តិសុខ​សណ្តាប់​ធ្នាប់​នៃការ​ប្រឡង​មធ្យមសិក្សាទុតិយភូមិ​«បាក់ឌុប​»នៅតាមមណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ​។
កិច្ច​ប្រជុំ​នោះ​ក្រោយអធិបតីភាព​ ឯកឧត្ដម​ កេីត​ ឆែ​ អភិបាលរាជធានីភ្នំពេញ​ស្តីទី​ តំណាង​ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​។ក៏មានការចូលរួមពី ឯកឧត្តម​ ជា​ ជាតិ​ អនុរដ្ឋលេខាធិការ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ឯកឧត្ដមឃាង សេង អនុប្រធានអង្គភាព​ប្រឆាំង​អំពើពុករលួយ​ និងអភិបាលនិងអភិបាលរងខណ្ឌទាំងអស់ព្រមទាំងមន្ត្រី​ រួមជាមួយសមត្ថកិច្ច​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានីភ្នំពេញ​។
ក្នុងឱកាសឯកឧត្តម​ កេីត​ ឆែ​ អភិបាល​រាជធានីភ្នំពេញស្តីទី​បាន​លេីកឡេីងថា​ ការ​ប្រឡងនេះ​គឺជា​ពានរង្វាន់​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ ដែល​ដឹក​នាំ​ដោយ​ សម្តេច​មហា​បវរធិបតី​ហ៊ុន​ ម៉ាណែត​ រក្សា​ពាន​រង្វាន់​ដែល​ប្រជាពលរដ្ឋ​សាទរ​ ក្នុង​ការ​កែទម្រង់​វិស័យ​អប់រំ​នេះឱ្យបាន​។
ឯកឧត្ដមកើត ឆែ អះអាថា៖សម្ដេចធិបតីហ៊ុន ម៉ាណែត យកចិត្តទុកដាក់ពង្រឹងការអប់រំតាំងពីបឋមសិក្សាឱ្យខ្លាំងជាគោលនយោបាយរាជរដ្ឋភិបាលអណត្តិទី៧ដោយលោកបានចំណាយពេលវេលាដ៏មានតម្លៃបំផុតធ្វើដំណើរតាមរថយន្តចុះតាមបណ្ដាខេត្តនានាដើម្បីដឹងសុខទុក្ខនិងពីតម្រូវការរបស់ប្រជាពលរដ្ឋបើប្រទេសយើងមានមនុស្សពូកែច្រើនធ្វើឱ្យប្រទេសយើងមានការរីកចម្រើនយើងហ្នឹងដើរដល់គោលដៅ។
ឯកឧត្តម​ បន្តទៀតថា​ មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​មាន​មុខ​នៅតាម​មណ្ឌល​ប្រលង​នៅថ្ងៃ​ទី​៨តុលា​នេះសូម​ឱ្យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដកដៃចេញ​ ពីវិធានការត្រួតពិនិត្យ​ការផាកពិន័យ​ទៅជាការជួយសម្រួលនិងដោះស្រាយ​ចរាចរ​ណ៌ដោយ​ប្រើប្រាស់​កម្លាំង​អន្តរាគមន៍​របស់​អាជ្ញាធរ​ ដេីម្បី​ជួយ​សម្របសម្រួល​នៅពេល​កកស្ទះ​តាម​ដងផ្លូវ​ ដេីម្បី​ឧ្យបេក្ខជន​ទៅប្រឡងឧ្យបានទាន់ពេលវេលា។ ឯកឧត្ដមបញ្ជាក់ទៀតថាដោយ​ឡែក​រថយន្ត​ក្រុង​នៅរក្សាខ្សែរត់​និង​ពេល​វេលា​ដដែល​ ។ ឯកឧត្ដម​ កេីត​ ឆែ​ បាន​បញ្ជាក់ច្បាស់​ថា​ ចំពោះ​ការផ្ញេីរកង់ម៉ូតូ​នៅតាម​មណ្ឌល​ ប្រឡង​ មិនឱ្យបង់ប្រាក់ទេ​ ព្រោះ​រដ្ឋបាល​រាជធានីភ្នំពេញ​ បានចេញប្រាក់ជំនួសហេីយ។
លោកហែម ស៊ីណារ៉េត ប្រធាន​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​រាជធានី​ភ្នំពេញ​ បាន​ឱ្យ​ដឹង​ថា​ នៅរាជធានី​ភ្នំពេញ​ មាន​មណ្ឌល​សំណេរ​ចំនួន​៣២មណ្ឌល​ ស្មេី​នឹង១០៣៧បន្ទប់​ មាន​បេក្ខជន​មានចំនួន​ ២៥៧៣៩នាក់​ និង​មណ្ឌល​កំណែ​ចំនួន​១០មណ្ឌល​ ។ លោកប្រធានមន្ទីរក្នុង​ចំណោម​បេក្ខជន​ប្រឡង​ឆ្នាំ​នេះ​ មានបេក្ខជន​ ស្វ័យរិនមាន​ចំនួន​៥៨៣៧នាក់​ ជន​ពិការ​ គរ​ថ្លង់​១៣នាក់​ ។ សម្រាប់​រាជ​ធានី​ភ្នំពេញ​បាន​ ជ្រើស​យក​ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​រក្សា​សុវត្ថិភាព​ វិញ្ញាសា​ និង​ធ្វើ​កំណែ​ វិញ្ញាសា​។
សូម​បញ្ជាក់​ថា​ មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ ទូទាំងប្រទេស​ត្រូវបានកំណត់ថ្នាក់៖ វិទ្យាសាស្ត្រ មាន ៧៣ មណ្ឌល មាន​ ១៦១៦ បន្ទប់ និងថ្នាក់៖វិទ្យាសាស្ត្រសង្គម មាន ១៥៧ មណ្ឌល មាន​៤ ០២០ បន្ទប់សរុបចំនួន២៣០ មណ្ឌល ត្រូវជា៥ ៦៣៦ បន្ទប់។
ចំណែកកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ មានចំនួន ៥៨៧នាក់ បម្រុង ៦៤នាក់ អ្នក​ស្ម័គ្រចិត្ត ១០០នាក់៕

អត្ថបទដែលជាប់ទាក់ទង