ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវបានការិយាល័យអចិន្ត្រៃយ៍និងអង្គសន្និបាតសម្រេចបោះឆ្នោតបន្តអាណត្តិជាសមាជិកការិយាល័យអចិន្ត្រៃយ៍ AIMF

12

ក្រុងប៉ារីស៖គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញបានអញ្ជើញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០២ ក្រោមអធិបតីភាពលោកជំទាវ អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។
បើយោងតាមការឱ្យដឹងពីលោកស្រីដោ សម្ផស្សអ្នកនាំពាក្យសាលារាជធានីភ្នំពេញនិងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញពីទីក្រុងប៉ារីសនារសៀលថ្ងៃទី៤តុលា២០២៤នេះថា៖កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញនិងជា អនុប្រធាន អចិន្ត្រៃយ៍ សមាគម អន្តរជាតិ អភិបាល ក្រុង ប្រេីប្រាស់ ភាសា បារាំង AIMF និងសហការី បានអញ្ជើញចូលរួមចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០២ ក្រោមអធិបតីភាពលោកជំទាវ អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅសាលប្រជុំ​សាលាក្រុង ប៉ារីស ។
លោកស្រីអ្នកនាំពាក្យសាលារាជធានីបញ្ជាក់ទៀតថា៖កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០២ នេះប្រព្រឹត្តដើម្បីពិនិត្យ និងអនុម័តរបៀបវារៈសំខាន់មួយចំនួនរបស់សមាគមរួមមាន៖
១. អនុម័តរបាយការណ៍កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី ១០១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡូហ្សាន ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលក្នុងរបាយការណ៍នេះគឺ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានការិយាល័យអចិន្ត្រៃយ៍ និងអង្គសន្និបាតសម្រេចបោះឆ្នោតបន្តអាណត្តិជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងជាពិសេសគាំទ្រឱ្យក្លាយជាអនុប្រធានការិយាល័យ អចិន្ត្រៃយ៍របស់សមាគម AIMF និងសម្រេចរៀបចំមហាសន្និបាតនៃសមាគម AIMF ឆ្នាំ២០២៥ នៅទីក្រុងវ៉េ (Hué) នៅវៀតណាម នៅខែមេសា ឆ្នាំ២០២៥។
២.ក្រៅពីសមាគមក៏បានពិនិត្យ និងពិភាក្សាលើខ្លឹមសារធ្វើវិសោធនកម្មលក្ខន្តិកៈ និងខ្លឹមសារបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ព្រមទាំង ការផ្លាស់ប្តូរមុខតំណែងអគ្គលេខាអចិន្រ្តៃយ៍ មកជា អគ្គប្រតិភូវិញ។
៣. ពិនិត្យលើសំណើសុំបង្កើតគណៈកម្មការមួយចំនួនរបស់សមាគម។
៤. ជាមួយគ្នានេះដែរ កិច្ចប្រជុំការិយាល័យអចិន្រ្តៃយ៍ក៏បាន ពិនិត្យ លើពាក្យស្នើសុំចូលជាសមាជិកថ្មីរបស់សមាគម។
៥. ចុងក្រោយគឺការរៀបចំប្រតិទិនការងារប្រចាំឆ្នាំ២០២៥ របស់សមាគម។
លោកស្រីបន្តថា៖កិច្ចប្រជុំខាងលើត្រូវបានបញ្ចប់នាម៉ោង១៩និង៣០នាទីយប់ នាថ្ងៃ ដដែល ហើយ គណះប្រតិភូ បាន អញ្ជើញ ចូលរួម កម្មវិធី Gala Dinner ដែល រៀបចំ ដោយ សមាគម AIMF៕

អត្ថបទដែលជាប់ទាក់ទង