ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានីយ៍បូមទឹកថ្មីស្វាយប៉ាកនៅថ្ងៃទី១០តុលានេះនឹងដាក់ឱ្យដំណើរការម៉ូទ័រខ្នាតធំថ្មីបន្ថែម២គ្រឿង អង្កត់ផ្ចិតទំហំ ១ម៉ែត្រ

9


ភ្នំពេញ៖តំបន់មួយចំនួននៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ដែលទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងនា៥ថ្ងៃកន្លងមកនេះ បានស្រកចុះអស់ស្ទើរគ្រប់ទីកន្លែងហើយ។
មន្ត្រីនៃមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅថ្ងៃនេះថា៖ ដោយទឹកទន្លេឡើងនីវ៉ូខ្ពស់ និងដោយមានករណីព្យុះភ្លៀង៥ថ្ងៃជាប់ៗគ្នាមកនេះ បានបង្កអោយភ្លៀងធ្លាក់ខ្លាំងមានកំពស់រហូតដល់ ២៣៤មីលីម៉ែត្រ បានបណ្តាលអោយទឹកជន់លិចនៅតំបន់មួយចំនួននៅភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ។ តែមកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ស្ទើរគ្រប់ទីកន្លែងហើយ ។
មន្ត្រីដដែលបានបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី ៩ ខែតុលាឆ្នាំ២០២៤នេះ ការសាងសង់ស្ថានីយ៍បូមទឹកថ្មីស្វាយប៉ាក សម្រេចបាន ៩៦ភាគរយនិងសាងសង់ស្ថានីយ៍បូមទឹកបន្ថែម សម្រេចបាន ២៥ភាគរយដែលគម្រោងទាំង២នេះ នឹងមានសមត្ថភាពបូមទឹកបន្ថែមសរុប នឹងកើនដល់ ៣៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយទឹកលិចនៅតំបន់ភូមិសាស្ត្រខាងជើងរាជធានីភ្នំពេញ ហើយចាប់ពីថ្ងៃស្អែកតទៅ ថ្ងៃទី១០ ខែតុលាឆ្នាំ២០២៤នេះទៅ ការដ្ឋាននឹងដាក់អោយដំណើរការម៉ូទ័រខ្នាតធំថ្មីបន្ថែមចំនួន ២គ្រឿង អង្កត់ផ្ចិតទំហំ ១ម៉ែត្រនៅស្ថានីយ៍បូមទឹកស្វាយប៉ាក ដែលសង្ឃឹមថា នឹងកាត់បន្ថយការលិចលង់នៅតំបន់ខាងជើងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង