ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី ១៥ ខែតុលាខាងមុខគឺជាខួបគម្រប់ ១២ឆ្នាំ នៃការយាងចូលព្រះទិវង្គតព្រះករុណាព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ”

8

ភ្នំពេញ៖នៅតាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី នឹង អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋគម្រប់ខួប ១២ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។
សូមបញ្ជាក់ថា៖ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកក្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៥៦ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩២២ ។
ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណនាម “ព្រះបរមរតនកោដ្ឋ”។
ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្តនិងប្រជារាស្ត្រ ក្នុងទូទាំងប្រទេសនឹងប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង