ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ស្នើឱ្យប្រទេសនេប៉ាល់ពិចារណាចូលរួមជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា ដើម្បីផលប្រយោជន៏សុខដុមប្រជាពលរដ្ឋ

11

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានស្នើឱ្យប្រទេសនេប៉ាល់ពិចារណាចូលរួមជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា ដើម្បីផលប្រយោជន៏សុខដុមប្រជាពលរដ្ឋ ឯកឧត្ដមស្នើបែបនេះខណៈ ឯកឧត្ដម ទទួលជួបពិភាក្សា ជាមួយ ឯកឧត្តម Narayan Prasad Dahal ប្រធានសភាសហព័ន្ធ នៃសាធារណរដ្ឋសហព័ន្ធប្រជាធិប តេយ្យនេប៉ាល់ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីល ។
ក្នុងជំនួបនោះ បានផ្តោតលើការទំនាក់ទំនងរវាងកម្ពុជា និងនេប៉ាល់ ហើយ ឯកឧត្តមទេសរដ្ឋមន្រ្តីក្នុងនាមតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានសរសើរនូវទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ កន្លងមក។ ជាមួយគ្នានេះ ក្នុងនាមកម្ពុជាប្រធានអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានស្នើឱ្យប្រទេសនេប៉ាល់ពិចារណាចូលរួមជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ាផងដែរ។
ឯកឧត្តម Narayan Prasad Dahal ប្រធានសភាសហព័ន្ធនេប៉ាល់ បានអរគុណ ចំពោះកិច្ចខិតខំប្រែងរបស់កម្ពុជា ក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួត ពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ។
ប្រធានសភាសហព័ន្ធនេប៉ាល់ ក៏បានអរគុណ ជាពិសេសដល់រាជរដ្ឋាភិបាលកម្ពុជាដែលជួយដល់ប្រទេសនេប៉ាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក ហើយ ឯកឧត្តម Narayan Prasad Dahal ក៏បានផ្តាំឱ្យ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ពាំនាំនូវសេចក្តីអំណរគុណជូនដល់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានជួយដល់ប្រទេសនេប៉ាល់ ក្នុងអំឡុងពេលការរីករាលនៃជំងឺកូវីដ-១៩កន្លងមកផងដែរ ៕
៖ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង