ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារថែទាំផ្លូវមន្ទីរសាធារណការ កំពុងធ្វើការជួសជុលថែទាំលើកំណាត់ផ្លូវជាតិលេខ ៦២ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត

26


ព្រះវិហារ៖ក្រុមការងារថែទាំផ្លូវ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានចុះជួសជុលថែទាំលើកំណាត់ផ្លូវជាតិលេខ ៦២ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងនៅថ្ងៃទី១៧តុលា២០២៤នេះថា៖ក្រុមការងារថែទាំផ្លូវ របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ កំពុងធ្វើសកម្មភាពជួសជុលថែទាំជាប្រចាំនេះ ដោយធ្វើនៅលើកំណាត់ផ្លូវទាំងឡាយណា ដែលបានខូចខាត និងមានជង្ហុកសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផ្លូវផងដែរ៕

អត្ថបទដែលជាប់ទាក់ទង