ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវជាតិលេខ៦២ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់ មន្ទីរសាធារណការខេត្តព្រះវិហារធ្វើសកម្មភាពស្រោចកៅស៊ូសៀលលើទីតាំងខូច

11

ព្រះវិហារ៖លើកំណាត់ផ្លូវជាតិលេខ៦២ ដែលខូចខាតដោយកន្លែងនារដូវវស្សាកន្លងទៅ ត្រូវបានក្រុមការងារជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងជួសជុលថែទាំឡើងវិញ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារឱ្យដឹងថា៖នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងបន្តសកម្មភាពស្រោចកៅស៊ូសៀលលើទីតាំងដែលបានខូចខាតកន្លងមកដែលបានជួសជុលហើយលើកំណាត់ផ្លូវជាតិលេខ៦២ ពី(ភូមិអូរតាលោក ដល់ ភូមិគ១ ជើងភ្នំប្រាសាទព្រះវិហារ )ត្រង់ចន្លោះPK១៣៧+០០០ ដល់PK១៥៧+០០០ ស្ថិតនៅក្នុងស្រុកត្បែងមានជ័យ និង ស្រុកគូលែន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរលោកប្រធានមន្ទីរបានអំពាវនាវដល់បងប្អូនអ្នកបើកបរសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង៕

អត្ថបទដែលជាប់ទាក់ទង