ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាជិត ៥ពាន់នាក់

8


ភ្នំពេញ៖នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់។
ពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានាព្រឹកថ្ងៃនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
របាយការណ៍បានឱ្យដឹងថា ពិធីបំពាក់កន្សែងនាព្រឹកនេះ ជាពិធីបំពាក់ទ្រង់ទ្រាយធំលើកទី៣ហើយ រាប់ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១០ នៅពេលកាកបាទក្រហមកម្ពុជា សម្រេចបានការចាប់ផ្តើមពង្រីកបណ្តាញ យុវជនដល់កម្រិតឧត្តមសិក្សា បានចំនួន ១,១៣៥នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន ១៣។
យុវជនដែលបំពាក់កន្សែងយុវជនកាកបាទក្រហមនាព្រឹកនេះ មកពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន២៥ រួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣០៣នាក់, សាកលវិទ្យាល័យភូមិន្ទ វិចិត្រ សិល្បៈ ១០០នាក់, សាកលវិទ្យាល័យជាតិគ្រប់គ្រង ២១៤នាក់, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង 
វិទ្យាសាស្ត្រសេដ្ឋកិច្ច ២៥០នាក់, សាកលវិទ្យាល័យភូមិន្ទកសិកម្ម ២២៤នាក់, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ២៥០នាក់, សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ៥០០នាក់, សាកលវិទ្យាល័យន័រតុន ១៥០នាក់, សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ១៣២នាក់, សាកលវិទ្យាល័យបៀលប្រាយ ១០០នាក់, សាកលវិទ្យាល័យធនធានមនុស្ស ១៥៥នាក់, សាកលវិទ្យាល័យមេគង្គកម្ពុជា ១២៧នាក់, វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ១១០នាក់, សាកលវិទ្យាល័យកម្ពុជា ១៦៦នាក់,វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ៨៦នាក់, សាកលវិទ្យាល័យបញ្ញាជាតិ ៤០នាក់, សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ១០០នាក់, សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ២៥០នាក់,សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ៣២៩នាក់, សាកលវិទ្យាល័យវេស្ទើន ២៥៩នាក់,វិទ្យាស្ថានខ្មែរជំនាន់ថ្មី ១៩០នាក់, វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ២៤៩នាក់, វិទ្យាស្ថានវីឌីស៊ី ១០៨ នាក់, ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ២៥០នាក់, ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ១០០នាក់។
យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង និងជាសមាសភាគមួយនៃ បណ្តាញអ្នកស្ម័គ្រចិត្ត កាក បាទក្រហម និងអឌ្ឍចន្ទក្រហម ដែលបច្ចុប្បន្នមានជាង១៦លាននាក់ នៅទូទាំងសកលលោក និងត្រូវ បានចាត់ទុកជាឆ្អឹងខ្នងរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាកម្លាំង ស កម្ម ជួរ មុខ ក្នុងប្រតិបត្តិការមនុស្សធម៌នៅគ្រប់កាលៈទេសៈ។
កាកបាទក្រហមកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងត្រូវបានបញ្ចូលជា សមា ជិកទី៨៥ របស់សហព័ន្ធអន្តរជាតិ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦០នោះ បានបាត់បង់កម្លាំងយុវជន កាកបាទក្រហមកម្ពុជាក្នុងរបបប៉ុល ពត។ ឱកាសនៃការបង្កើតឱ្យមានជាថ្មីឡើងវិញ នូវកម្លាំងយុវជន កាកបាទក្រហមកម្ពុជា គឺបន្ទាប់ពីកាកបាទក្រហមកម្ពុជា បានប្រារព្ធមហាសន្និបាតអាណត្តិទី១ ថ្ងៃទី១០ ខែ មេសា ឆ្នាំ១៩៩៤ បង្រួបបង្រួមក្រុមកាកបាទក្រហមចំនួន ៣ក្រុម ឱ្យទៅជាសមាគមជាតិមាន តែមួយ គត់ឡើងវិញ នៅក្នុងប្រទេស។
ក្នុងរយៈពេល ២៦ឆ្នាំមកនេះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា បានផ្ដោតការយក ចិត្តទុក ដាក់លើការអភិវឌ្ឍស្ថាប័ន កាកបាទក្រហមកម្ពុជា ឱ្យទៅជាសមាគមជាតិមួយ ដែលមានដំណើរការ ល្អតាមទិសវិមជ្ឈការ និងវិសហ មជ្ឈការ ជាពិសេសក្នុងការពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្ត និង យុវ ជន កាកបាទក្រហម តាមរយៈការបង្កើតឱ្យមានយន្តការ និងគោលនយោបាយដឹកនាំ និងគ្រប់គ្រងយុវ ជន ច្បាស់លាស់ គឺសន្និបាតយុវជន, ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត និងរចនាសម្ព័ន្ធ គ្រប់គ្រងពីថ្នាក់កណ្តាល ដល់សាខា និងក្លឹបយុវជនតាមគ្រឹះស្ថានសិក្សា។
នៅឆ្នាំ១៩៩៦ កាកបាទក្រហមកម្ពុជា បានចាប់ផ្តើមបង្កើតឱ្យមានឡើងវិញយុវជនកាកបាទក្រហម កម្ពុជា ចំនួន ៩០០នាក់ នៅតាមសាខាខេត្តចំនួន៣។ ពីមួយអាណត្តិទៅមួយអាណត្តិរបស់គណៈកម្មធិការ កណ្តាល បណ្តាញយុវជនត្រូវបានពង្រីកជាបន្តបន្ទាប់ រហូតមកដល់ឆ្នាំ ២០០៩ សម្រេចបានការ ពង្រឹងនិង ពង្រីកកម្លាំងយុវជនបានដល់គ្រប់សាខារាជធានី/ខេត្តទូទាំងប្រទេស និងបានចាប់ផ្តើមពង្រីក ឈានចូលគ្រឹះស្ថានឧត្តមសិក្សា ដែលសម្រេចបានចំនួន ១,១៣៥នាក់ តាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន 
ចំនួន១៣ ហើយកម្លាំងយុវជនទូទាំងប្រទេស បានកើនដល់ចំនួន ១៤,៦៧៦នាក់ តាមគ្រឹះស្ថានសិក្សា គោលដៅចំនួន៤១៦។
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា បានប្រារព្ធពិធីបំពាក់កន្សែងទ្រង់ទ្រាយ ធំលើក ទី២ ជូនយុវជនកាកបាទក្រហមកម្ពុជា ៤,០៤២នាក់ មកពីគ្រឹះស្ថានមធ្យមសិក្សា ២៧ក្នុងរាជធានី ភ្នំពេញ។ ចំណែកកម្លាំងយុវជនកាកបាទក្រហមកម្ពុជាទូទាំងប្រទេស បានកើនដល់ចំនួន ២៦,៩១៩នាក់ ក្នុងនោះយុវជនកាកបាទក្រហម នៅកម្រិតឧត្តមសិក្សា បានកើនដល់ចំនួន ១,៧៤៧នាក់ នៅតាមគ្រឹះ ស្ថានសិក្សារដ្ឋ និងឯកជន ចំនួន ២១។ ជាអកុសល មកដល់ត្រីមាសទី៣ ឆ្នាំ២០២៣ ដោយសារស្ថានភាព ជំងឺ កូវីដ-១៩ ចំនួនយុវជននៅគ្រឹះស្ថានឧត្តមសិក្សា បានធ្លាក់ចុះមកនៅត្រឹមចំនួន ៧៥៨នាក់ តាមគ្រឹះ ស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ចំនួន២៤។
ស្ថិតក្នុងបរិការណ៍ នៃការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងផ្ដល់ភាពអង់អាចដល់យុវជន ក្នុងគំនិត ផ្តួចផ្តើមរកដំណោះស្រាយថ្មី ក្នុងបេសកកម្មមនុស្សធម៌ ព្រមទាំងតម្រូវការចាំបាច់នៃការចូលរួមអនុវត្តយុទ្ធ សាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផង, កាកបាទក្រហមកម្ពុជា បានដាក់ទិសដៅជំរុញ ការពង្រឹង/ ពង្រីកកម្លាំងយុវជនទូទាំងប្រទេស ជាពិសេសនៅកម្រិតឧត្តមសិក្សាឱ្យមានសន្ទុះឡើងវិញ ដូចមុនដំណាក់ កាលជំងឺកូវីដ-១៩។
ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២៤ នេះ ដោយមានការជំរុញពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងមានការ ចូលរួមគាំទ្រគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សានីមួយៗផង កាកបាទក្រហមកម្ពុជា សម្រេចបានការពង្រឹង និងពង្រីកយុវជនកាកបាទក្រហមកម្ពុជា កម្រិតឧត្តមសិក្សាមានចំនួន ៤,៧៤២ នាក់ (ស្រី ៣.៦០១នាក់) ទីប្រឹក្សា ១១២នាក់ តាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ចំនួន២៥។
ចំណែកនៅតាមសាខារាជធានី/ខេត្តវិញ គណៈកម្មាធិការសាខាក៏បានចូលរួមក្នុងការខិតខំពង្រឹង ពង្រីក កម្លាំងយុវជននេះ រហូតធ្វើឱ្យកម្លាំងយុវជនទូទាំងប្រទេសបានកើនដល់ចំនួន ៣២,១៣៤នាក់ មានទី ប្រឹក្សាយុវជន ១,០៤៩នាក់ នៅតាមគ្រឹះស្ថានសិក្សាគោលដៅចំនួន៦២៨។
យុវជនទាំងអស់ ទទួលបានការបណ្តុះបណ្តាលវគ្គជាមូលដ្ឋានស្តីពីប្រវត្ដិនិងគោលការណ៍គ្រឹះទាំង៧ របស់ ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម, ច្បាប់មនុស្សធម៌អន្តរជាតិ, តួនាទីភារកិច្ច 
របស់យុវជនក្នុងបេសកកម្មមនុស្សធម៌ និងវិជ្ជាសង្គ្រោះបឋម។
យុវជនកាកបាទក្រហមកម្ពុជា តែងតែចែករំលែកពេលវេលា ក្រៅម៉ោងសិក្សាជំនាញ អនុវត្តសកម្មភាព របស់ក្លឹបយុវជនក្នុងនាមជាយុវជនគំរូ និងជាភ្នាក់ងារនៃការផ្លាស់ប្តូរ ឥរិយាបថ ជាវិជ្ជមានតាមរយៈសកម្ម ភាព មិត្ត-អប់រំ-មិត្ត ក្នុងការចៀសឆ្ងាយពីគ្រឿងញៀន, លើកកម្ពស់សុវត្ថិភាពចរាចរណ៍, ការបរិច្ចាគ ឈាម, ការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន័ការលើកកម្ពស់សុខភាពសហគមន៍, ការបង្កជំងឺឆ្លង/មិន ឆ្លងនានា, ការបន្សំការប្រែប្រួលអាកាសធាតុ, ការលើកកម្ពស់អនាម័យបរិស្ថានល្អ/បរិស្ថាន បៃតង, ការ កាត់ បន្ថយការប្រើថង់ប្លាស្ទិក ជាដើម។ ជាមួយគ្នានេះ ក៏មានសកម្មភាពមិត្ត-ជួយ-មិត្ត ក្នុងការសិក្សា អ្នកចេះច្រើន/ អ្នកពូកែ បង្រៀនអ្នកចេះតិច ការផ្សាភ្ជាប់ទំនាក់ទំនងរវាងយុវជនឧត្តមសិក្សា និងយុវជន មធ្យម សិក្សា ការជួយគ្នាទៅវិញទៅមក ការពង្រឹងវប្បធម៌នៃការចែករំលែក និងការជួយដល់អ្នកដែល មានជីវភាពខ្វះខាត។
ជាមួយគ្នានេះ ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត តែងតែលើកទឹកចិត្តដល់ការ កសាង បង្កើនសមត្ថភាព និងភាពអង់អាចដល់យុវជន តាមរយៈការផ្ដល់វគ្គបំប៉ន, វគ្គជំនាញ, ការចូល រួមវេទិកាពិភាក្សាលើមូលបទផ្សេងៗ, សិក្ខាសាលា, ការបោះជំរំជាតិ/អន្តរជាតិ និងបានបើកឱកាសឱ្យ សរសេរគម្រោងចូលរួមប្រកួតប្រជែងជាសកល, ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ពិគ្រោះពិភាក្សាជា មួយបណ្តាញយុវជនក្នុងភូមិភាគអាស៊ីអាគ្នេយ៍, តំបន់អាស៊ីប៉ាស៊ីហ្វិក និង សកលលោកជាដើម៕

អត្ថបទដែលជាប់ទាក់ទង