ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិកថា៖ពិតជាមានទាហានកូរ៉េខាងជេីង ៣,០០០នាក់ នៅក្នុងប្រទេសរុស្ស៉ី

14

វ៉ាស៉ីនតោន៖សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះបានអះអាងថា ខ្លួនបានឃើញភស្តុតាងដែលថាកូរ៉េខាងជើង បញ្ជូនទាហានចំនួន ៣,០០០នាក់ទៅកាន់ប្រទេសរុស្ស៉ីសម្រាប់ការដាក់ពង្រាយដែលអាចទៅរួច នៅអ៊ុយក្រែន ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ ២០២៤។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅទីក្រុងរ៉ូម ប្រទេសអ៉ីតាល ី ថា មាន ភស្ដុតាង ដែល បង្ហាញ ថា មាន ទាហាន កូរ៉េខាងជើង នៅ រុស្ស៉ី។ វានឹងក្លាយជារឿងធ្ងន់ធ្ងរណាស់ បេីកូរ៉េខាងជើងកំពុងរៀបចំជួយរុស្ស៉ីប្រយុទ្ធ នៅឯអ៊ុយក្រែន ដូចដែលទីក្រុងកៀវ ចោទប្រកាន់មែននោះ ។ ប៉ុន្តែយេីងត្រូវតាមដានឱ្យច្បាស់សិនថា ថាពួកគេ នឹង ទៅធ្វើ អ្វី នៅ ទីនោះ ។
អ្នកនាំពាក្យសេតវិមាន លោក John Kirby ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកជឿជាក់ថា យ៉ាងហោចណាស់ទាហានកូរ៉េខាងជើង ៣,០០០នាក់ កំពុងទទួលការហ្វឹកហ្វឺននៅឯមូលដ្ឋានយោធាចំនួន ៣នៅភាគខាងកើតប្រទេសរុស្ស៉ី ។
គួរបញ្ជាក់ថា នេះជាការចេញមកបញ្ជាក់លេីកដំបូងរបស់សហរដ្ឋអាមេរិក ជុំវិញវត្តមានទាហានកូរ៉េខាងជេីង នៅរុស្ស៉ីដោយការណ៍នេះ អាចកត់សម្គាល់ការកើនឡើងនៅក្នុងសង្គ្រាមរបស់រុស្ស៉ី ប្រឆាំងអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង