ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារសាមគ្គី ជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាបាល់ទាត់ប្រដាល់គុនខ្មែរ

10

ភ្នំពេញ៖នៅល្ងាចថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធី សំណេះ សំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុម កីឡា បាល់ ទាត់ប្រដាល់គុនខ្មែរ។

ការអញ្ជើញជាអធិបតីរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធី សំណេះ សំណាល និងពិសាភោជនាហារ សាមគ្គី ជាមួយ ក្រុម កីឡាបាល់ទាត់កម្ពុជា និងក្រុម កីឡា បាល់ ទាត់ប្រដាល់គុនខ្មែរនៅ ល្ងាចថ្ងៃ នេះ គឺជាការផ្តល់កិត្តិយស និងបង្ហាញឱ្យឃើញការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ចំពោះ ក្រុម កីឡាបាល់ទាត់តារាកម្ពុជា និងក្រុម កីឡា បាល់ ទាត់ប្រដាល់គុនខ្មែរ ដែលពួកគេតែងធ្វើសកម្ម ភាពក្នុងបុព្វហេតុមនុស្សធម៌។

សូមបញ្ជាក់ថា ក្រុមកីឡាបាល់ទាត់តារាកម្ពុជា ត្រូវបានបង្កើតឡើងកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ ដែលមានសមាសភាពជាសិល្បករ-សិល្បការិនីចម្រុះ រួមមានតារាចម្រៀង តារាសម្ដែង តារាកំប្លែង តន្ត្រីករ និងអតីតកីឡាករជម្រើសជាតិជាដើម។ រយៈពេលជិតមួយឆ្នាំកន្លងមកនេះ ក្រុមកីឡាបាល់ ទាត់ តារាកម្ពុជា បានចូលរួមប្រកួតមិត្តភាព និងសហការ រៀបចំព្រឹត្តិការណ៍សប្បុរសធម៌នៅ តាម បណ្តារាជធានី-ខេត្តមួយចំនួន ក្រោមមូលបទទិសដៅ និងគោលបំណងជាក់លាក់ផ្សេងៗគ្នាសរុ ប ចំនួន៨លើក។

ក្នុងនោះកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដែលជាខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពល កម្ម អន្តរជាតិ ក្រុមកីឡាបាល់ទាត់តារាកម្ពុជា បានសហការជាមួយសាលារាជធានីភ្នំពេញ រៀបចំព្រឹត្តិ ការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំង គ្រឿងញៀន» ស្របតាមអនុសាសន៍ផ្តួចផ្តើមរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភា និងជាគ្រូ បង្វឹក កិត្តិយស ដោយមានអ្នកចូលរួមទស្សនាផ្ទាល់ជាង ៣ម៉ឺននាក់ និងប្រមូលបានថវិកាសប្បុរសធម៌ជាង៥លានដុល្លាអាមេរិក សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុបា្ផថែមទៀតផង។

ដោយឡែកចំពោះក្រុមកីឡាបាល់ទាត់ប្រដាល់គុនខ្មែរ បច្ចុប្បន្នគុនខ្មែរបាននឹងកំពុងទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ក្នុងនោះកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ថ្មីៗនេះ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់បំផុត និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ សម្ដេចតេជោប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គុនខ្មែរ បានបំបែកកំណត់ត្រា ដោយ ទទួល បានថវិកាជាង ១ពាន់លានរៀល ពីការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធាន បទ «យើងនាំគ្នាលើកស្ទួយ ជួយគុនខ្មែរ»។ ជាមួយនិងថវិកាដ៏ ច្រើនសន្ធឹកសន្ធាប់នេះ សហព័ន្ធ កីឡា ប្រដាល់គុនខ្មែរ នឹងយកទៅប្រើប្រាស់ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជូនក្លឹបដែលគ្មាន កន្លែងហ្វឹកហាត់ និងជួយជាសម្ភារៈហ្វឹកហាត់ដល់ក្លឹបដែលខ្វះខាត ជាពិសេសគោរពស្នើសុំ គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចតេជោប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ដើម្បីប្រើប្រាស់ថវិកានេះ យកទៅរៀបចំបញ្ចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ជូនកីឡាករ-កីឡាការិនី ដែលជាគោលនយោបាយផ្តួចផ្តើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងកំពុងបន្តពូនជ្រុំដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ប៊ុន ម៉ាណែត ក្នុងន័យជួយគិតគូរអំពីសុខទុក្ខ សុខុមាលភាព និងលើកកម្ពស់ជីវភាពបងប្អូនកីឡាករ-កីឡាការិនី ឱ្យកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង