ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីសម្រុកជួសជុលផ្លាស់ប្តូរសម្ភារថ្មីរបស់កុមារលេង និងកែលម្អរសួនកុមារវត្តភ្នំ ,សួនកុមារមុខវត្តបុទុមវតីឱ្យរួចរាល់មុនព្រះរាជធពិធីបុណ្យអុំទូកនាពេលខាងមុខ

18

ភ្នំពេញ៖ ដើម្បីត្រៀម​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​ និង​បង្កលក្ខណៈ សប្បាយរីករាយដល់កុមារ ក៏ដូចឪពុកម្តាយ ដែលនាំកូនមកដើរលេងកម្សាន្តលំហែលកាយ ក្នុងព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ទូក​នាពេលខាងនេះ​ រដ្ឋបាលរាជធានីភ្នំពេញ​បាន​កំពុង​មមាញឹកធ្វើការជួសជុល ផ្លាស់ប្តូរថ្មីសម្ភារ កុមារលេង ដោយកែលម្អរសួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបុទុមវតីឱ្យបានរួចរាល់មុនព្រះរាជធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ ។

      មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាថ្ងៃទី៤វិច្ឆិកានេះថា ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញ លោកបានណែនាំឱ្យផ្នែកជំនាញ រដ្ឋបាលរាជធានីភ្នំពេញ​បាន​ធ្វើ​ការ​ជួសជុល ផ្លាស់ប្តូរថ្មីសម្ភារ កុមារលេង ដោយធ្វើការកែលម្អរ សួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតីឱ្យបានស្អាតនិងមានសោភ័ណ្ឌភាពល្អឡើងវិញសម្រាប់កុមារមកលេងកម្សាន្តក្នុងពិធូបុណ្យ។

    មន្ត្រី​ដដែរបានឱ្យដឹងទៀតថា​ សួន​កុមារ​វត្តភ្នំ​ និង​សួន​កុមារ​មុខ​វត្ត​បទុមវតី​នេះ​កន្លងមក សម្ភារសម្រាប់​ក្មេង​លេងមានការសឹករិចរិល​ដូចជាបាដាងដុំបង្វិល​ និងរបករបេីកថ្នាំជាដេីម​ដែលត្រូវធ្វេីការ​ផ្លាស់ប្ដូរ​ថ្មី​ និង​ជួសជុល​ផ្នែក​ខ្លះ​ ព្រមទាំង​លៀង​សម្អាត​បាញ់ថ្មាំឡេីងវិញឱ្យបានស្អាតនិងមានសោភណ្ឌភាពដូចថ្មី​។

      មន្ត្រី​ជំនាញ​ខាងលើបានបញ្ជាក់ទៀតថា​ ការងារ​ជួសជុល ផ្លាស់ប្តូរថ្មីសម្ភារកុមារលេង និងកែលម្អរនៅសួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតី​នេះ បានចាប់អនុវត្តចាប់ពីថ្ងៃទី៣០​ខែ​តុលា​២០២៤​ ដែល​ក្រុម​ការងារ​កំពុង​ខិត​ខំ​ឱ្យ​រួចរាល់មុនព្រះរាជធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃ១៤ដល់១៦វិច្ឆិកាខាងមុខនេះ ។

  គួរបញ្ជាក់​ថា​ សួន​កុមារ​វត្តភ្នំ​ និង​សួន​កុមារ​មុខ​វត្ត​បទុមវតី​ ត្រូវ​បាន​រដ្ឋបាល​រាជធានីភ្នំពេញ​កសាង​ឡើង​កាល​ពី​អំឡុង​ឆ្នាំ​២០០៤-២០០៥​ មក​ដល់​ពេល​នេះមាន​រយៈពេល​ប្រមាណ២០ឆ្នាំ​ហើយ​  ហើយ​ក្នុង​ពេល​កន្លងមក​រដ្ឋបាល​រាជធានីភ្នំពេញ​មាន​ការជួស​ជុល​ជាបន្តបន្ទាប់​ដែរ​ តែសម្រាប់ឆ្នាំ២០២៤នេះ​ជួសជុល​លក្ខណៈ​ធំ​ដែល​កន្លែង​ខ្លះ​ត្រូវ​រេីចេញ​និង​តម្លេីងថ្មីតែម្តង៕

អត្ថបទដែលជាប់ទាក់ទង