សមត្ថកិច្ចបានបញ្ជូនខ្លួនលោក លី សាម៉េត ហៅគ្រូមា ទៅឃុំខ្លួននៅពន្ធនាគារព្រៃស
ភ្នំពេញ៖សមត្ថកិច្ចបានបញ្ជូនខ្លួនលោក លី សាម៉េត ហៅគ្រូមា ទៅឃុំខ្លួននៅពន្ធនាគារព្រៃស
(មណ្ឌលអប់រំកែប្រែទី១ “ម១”) នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែវិច្ឆិកា នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទដែលមានឈ្មោះ លី សាម៉េត ទៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។
លោក លី សាម៉េត ត្រូវបានដាក់ក្រោមការពិនិត្យពីបទៈ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២២ និងខែតុលា ឆ្នាំ ២០២២ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ៕