សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចំនួន ៦រូប
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចំនួន ៦រូប។
ក្នុងសេចក្តីសម្រេច ដែលទទួលបាននៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បញ្ជាក់ថា៖
១៖ ឯកឧត្ដម ផៃ ប៊ុនឈឿន ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការបរិស្ថាន។
២៖ ឯកឧត្ដម ជា បូរ៉ា ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការទេសចរណ៍។
៣៖ ឯកឧត្ដម ប្រាក់ សំអឿន ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការទំនាក់ទំនងជាមួយសង្គមស៊ីវិល និងរដ្ឋបាល ថ្នាក់ក្រោមជាតិ។
៤៖ ឯកឧត្ដម សរ សុវណ្ណ ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការដែនដី នគររូបនីយកម្ម និងសំណង់។
៥៖ ឯកឧត្ដម ជា តារា ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការអតីតយុទ្ធជន។
៦៖ ឯកឧត្ដម សូ ម៉ារ៉ា ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការដែលនាយករដ្ឋមន្ត្រីប្រគល់ជូន៕