ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ប្រកាសពីទីតាំងជម្រកតង់ និងក្រុមគ្រូពេទ្យប្រចាំការ នៅតាមបណ្តាគោលដៅនីមួយៗព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

24

ភ្នំពេញ៖ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញនូវទីតាំងជម្រកតង់ និងក្រុមគ្រូពេទ្យប្រចាំការ នៅតាមបណ្តាគោលដៅនីមួយៗ ដើម្បីផ្តល់សេវាសង្រ្គោះ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងករណីមានបញ្ហាសុខភាពបន្ទាន់ ដែលអញ្ជើញចូលរួមទស្សនា និងអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដូចខាងក្រោម៖
*ជម្រកតង់សុខភាព និងរថយន្តសង្រ្គោះ៖
📍១.ជម្រកតង់សង្រ្គោះបឋម កោះនរាណ៍ទី១ 
📍២.ជម្រកតង់សង្រ្គោះបឋម កោះនរាណ៍ទី២
📍៣.ជម្រកតង់សុខភាព នៅកោះពេជ្រ អាគារL
📍៤.ជម្រកតង់សុខភាព នៅស្តូបកម្ពុជា វៀតណាម
📍៥.ជម្រកតង់សុខភាព នៅទល់មុខនាយកដ្ឋានអង្គរក្ស
📍៦.ជម្រកតង់សុខភាព នៅទល់មុខគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ
📍៧.ជម្រកតង់សុខភាព នៅក្បែរខាងត្បូងវេទិការកិត្តិយស
📍៨.ជម្រកតង់សុខភាព នៅក្បែរខាងជើងវេទិការកិត្តិយស
📍៩.ជម្រកតង់សុខភាព មុខសណ្ឋាគាររណសិរ្យ
📍១០.ជម្រកតង់សុខភាព នៅវាលព្រះមេរុ
📍១១.ជម្រកតង់សុខភាព នៅមុខវត្តឧត្តណ្ណាលោមព្រះគន្លង់
📍១២.ជម្រកតង់សុខភាព នៅផែថ្មភ្នំពេញ
📍១៣.ជម្រកតង់សុខភាព ស្ពាន់អាកាសឬស្សីកែវ
📍១៤.ជម្រកតង់សង្គ្រោះបឋម រង្វង់មូលនាងមច្ឆា OCIC
📍១៥.ជម្រកតង់សង្រ្គោះបឋម ច្រមុះជ្រូកសណ្ឋាគារសុខាភ្នំពេញ
*រថយន្តគ្លីនិកចល័ត៖
📍 ប្រចាំការនៅ វត្តភ្នំ
📍 ប្រចាំការនៅ ច្រមុះជ្រូកសណ្ឋាគារសុខាភ្នំពេញ
*ស្តង់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ
📍 ទីតាំងនៅ OCIC

អត្ថបទដែលជាប់ទាក់ទង