ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» ឆ្នាំក្រោយសម្តេចតេជោ ហ៊ុន សែន ផ្តល់ទូកងខ្នាតវែងមួយគ្រឿង

10


ភ្នំពេញ៖ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» មិន ត្រឹម តែ ទទួលបានការឧបត្ថម្ភសម្រាប់ការប្រកួតនៅឆ្នាំ២០២៤នេះប៉ុណ្ណោះទេ នៅពេលនេះ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្រេចធ្វើទូកងខ្នាតវែងជូនមួយគ្រឿង ដើម្បីចូលរួ ម ប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២៥។ តាមរយៈទូកងខ្នាតវែង នឹងធ្វើឱ្យ ទូកង «ខ្មែរ កម្ពុជា ក្រោមមានជ័យ»កាន់តែទទួលបានការចាប់អារម្មណ៍ និងស្គាល់កាន់តែខ្លាំង ផង ដែរ។
ដំណឹងដ៏រីករាយសម្រាប់គណៈកម្មការ កីឡាករ ក៏ដូចជាប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមគ្រប់ ទិស ទី នេះ ត្រូវបានបញ្ជាក់ដោយឯកឧត្ដម សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈ ប្រធាន គណ បក្សប្រជាជនកម្ពុជា។
ឯកឧត្ដមសាន សាង បានបញ្ជាក់ដំណឹងនេះយ៉ាងដូច្នេះ «សម្តេចតេជោ បានយល់ព្រមផ្តល់ទូកងថ្មី មួយ ទៀត ជូនក្រុមកីឡាករខ្មែរក្រោមសម្រាប់ឆ្នាំក្រោយ គឺខ្នាតធំសម្រាប់ការប្រកួតនៅឆ្នាំក្រោយ។ សម្តេចបានចាត់ចែងឯកឧត្តម សេង ទៀង ក្នុងការសាងសង់ទូកនេះ»។
ចាប់តាំងពីឆ្នាំ២០០២មក បងប្អូនខ្មែរក្រោមដែលរស់នៅក្នុងប្រទេសកម្ពុជា តាមរយៈទូកងឈ្មោះ «ខ្មែរ កម្ពុជាក្រោមមានជ័យ» តែងតែចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកមិនដែលខកខាន នោះ ឡើយ ទោះបីលទ្ធភាពខ្សត់ខ្សោយ ឬខ្វះខាតក៏ដោយ។ ទូកដែលចូលរួមប្រណាំងនេះ ជាទូក ខ្នាត ខ្លីចំណុះត្រឹមតែ២២នាក់ប៉ុណ្ណោះ។
តាមរយៈការចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ធ្វើឱ្យគេបានឭពាក្យថា «ខ្មែរកម្ពុជាក្រោម» ជា ជន រួម ឈាមរបស់ខ្មែរនៅខ្មែរក្រោម ដែលបានប្រឹងប្រែងជម្នះគ្រប់ការលំបាកថែរក្សាឈ្មោះ «ខ្មែរ កម្ពុជា ក្រោម» ថែរក្សាវប្បធម៌ ប្រពៃណ ទំនៀមទម្លាប់រួមទាំងពិធីបុណ្យអុំទូកផងនោះ ឱ្យគង់វង្ស ដល់ បច្ចុប្បន្ន។
២៣ឆ្នាំមកហើយ ដែលបងប្អូនខ្មែរក្រោមរស់នៅកម្ពុជា ប្រឹងប្រែងចូលរួមក្នុងព្រះរាជពិធីបុណ្យ អុំ ទូក ដើម្បីជាឱកាសស្រែកបន្ទរបង្ហាញ ឱ្យ ខ្មែរនៅប្រទេសកម្ពុជា បានដឹងបានឭពីឈាមជ័ររបស់ ខ្មែរ កម្ពុជាក្រោម។ ជារឿងត្រេកអរគ្មានអ្វីផ្ទឹមនោះឡើយ សម្រាប់ការចាប់ផ្តើមជួយជ្រោមជ្រែងរបស់ សម្តេច តេជោ ហ៊ុន សែន ដែលជាអ្នកសម្រេចឱ្យមានឈ្មោះទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» កាលពី២៣ឆ្នាំមុន។
ការជួយរបស់សម្តេចតេជោ ស្មើនឹងផ្តល់ទឹកសន្សើមប្រោសព្រំផ្តល់ដង្ហើមនៃក្តីប្រឹងប្រែងរបស់បង ប្អូនខ្មែរកម្ពុជាក្រោមក្នុងការបន្តថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដូនតា ក៏ដូចជាផ្សព្វផ្សាយឱ្យ ខ្មែរ គ្រប់ ទី កន្លែងបានស្គាល់បានដឹង «ខ្មែរកម្ពុជាក្រោម»។ ការជួយជ្រោមជ្រែងរបស់សម្តេចតេជោ គឺជា កម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់កិច្ចប្រឹងប្រែងថែរក្សាអត្តសញ្ញាណមរតកដូនតាខ្មែរ។
លោក ថន សាខឿន អ្នកគ្រប់គ្រងកីឡាករអុំទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» បានបង្ហាញក្តី ត្រេក អរ និងរីករាយជាខ្លាំងពេលបានឭដំណឹងសម្តេចតេជោឧបត្ថម្ភទូកងខ្នាតវែង ព្រោះថាទូកខ្នាតវែង ចំណុះច្រើន ជាទូកផែនពិសេសទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកទស្សនា។
ឯកឧត្ដម សាន សាង បានចាត់ទុកការផ្តល់ទូកងខ្នាតវែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន គឺ បង្ហាញ ច្បាស់ពីទឹកចិត្តគិតគូរ និងយកចិត្តទុកដាក់របស់សម្តេចតេជោ ក្នុងការជួយថែ រក្សា វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរក្រោម។ សម្រាប់ឯកឧត្ដមសាន សាង ការជួយថែរក្សាវប្បធម៌ ប្រពៃ ណីទំនៀមទម្លាប់របស់ខ្មែរក្រោមឱ្យគង់វង្សជារឿងដ៏វិសេសវិសាលបំផុត។
លោក ញឹម រិទ្ធី ប្រធានគណៈកម្មការទូកងខ្មែរកម្ពុជាក្រោមមានជ័យ ក៏មិនខុសពីចំណុះទូក និង បង ប្អូនខ្មែរកម្ពុជាក្រោមដទៃនោះឡើយ គឺពិតជាសប្បាយរីករាយគ្មានអ្វីផ្ទឹម។ តំណាងឱ្យគណៈ កម្មការ ទូក និងចំណុះទូកទាំងអស់ លោក ញឹម រិទ្ធី គោរពថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុត សម្រាប់ការជួយជ្រោមជ្រែងរបស់សម្តេចតេជោដល់ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ»។
សូមបញ្ជាក់ថា ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» ត្រូវបានបង្កើត និងចូលរួមប្រកួតក្នុង ព្រះរាជ ពិធី បុណ្យអុំទូកនៅឆ្នាំ២០០២។ ការស្នើសុំប្រើប្រាស់ឈ្មោះទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» នៅ ពេល នោះ មានការតាន់តឹងផងដែរ។ តានតឹងក៏ព្រោះគណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ មិន ហ៊ានសម្រេចលើការអនុញ្ញាត ឬមិនអនុញ្ញាតឱ្យប្រើប្រាស់ឈ្មោះនេះ ព្រោះបារម្ភប៉ះពាល់ ទំនាក់ ទំនង រវាងកម្ពុជា និងវៀតណាម។ នៅពេលនោះ គឺមានការឆ្លងសុំយោបល់ពីសម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី។ សម្តេចតេជោ មិនអល់អែកនោះឡើយ ហើយក៏សម្រេចឱ្យប្រើ ប្រាស់ឈ្មោះនេះតាំងពីពេលនោះមក។
ឯកឧត្ដម សាន សាង ដែលជាប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម និងជាអ្នកដាក់សំណើ សុំ ប្រើ ឈ្មោះ «ខ្មែរកម្ពុជាក្រោមមានជ័យ» នៅចងចាំរឿងរ៉ាវមួយនេះមិនភ្លេចឡើយ ហើយចាត់ទុក សម្តេចតេជោ ជាមេដឹកនាំមួយរូបដែលមានគំនិតជ្រៅមិនអាចវាស់ស្ទង់បានចំពោះបងប្អូន ខ្មែរក្រោម។
ចាប់តាំងពីឆ្នាំ២០០២មក ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» តែងចូលរួមប្រកួតក្នុងព្រះរាជពិធី បុណ្យ អុំទូក ហើយពាក្យថា «ខ្មែរកម្ពុជាក្រោម» តែងតែបានឭក្នុងព្រះរាជពិធីដ៏ធំរបស់ខ្មែរ។ នៅឆ្នាំ ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានជួយឧបត្ថម្ភទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» សម្រាប់ការចំណាយផ្សេងៗ។ ការប្រកួតនៅថ្ងៃទី១ ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» ទទួលបានជ័យជម្នះទាំងពីរជើង៕

អត្ថបទដែលជាប់ទាក់ទង