លោក ត្រាំ ដាក់ជំនួយការ អាយុ ២៧ឆ្នាំ ឱ្យធ្វេីជាអ្នកនាំពាក្យថ្មីរបស់សេតវិមាន
វ៉ាស៉ីនតោន៖ប្រធានាធិបតីជាប់ឆ្នោត សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជ្រើសរើសអ្នកនាង Karoline Leavitt អាយុ ២៧ឆ្នាំ ដែលជាជំនួយការរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ឱ្យធ្វេីជាអ្នកនាំពាក្យរបស់សេតវិមាន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ទីប្រឹក្សាលោក ត្រាំ និយាយថា អ្នកនាង Leavitt ស្មោះស្ម័គ្រចំពោះលោក ត្រាំ ណាស់ ដោយតែងតែការពារលោក ត្រាំ នៅគ្រប់ពេលមានបទសម្ភាសន៍ព័ត៌មាន នានា។ ការងាររបស់អ្នកនាំពាក្យសេតវិមានជាធម្មតា គឺជួយប្រាប់ប្រជាជនអាមេរិកអំពីសកម្មភាពប្រធានាធិបតី ដោយមិនក្បត់ទំនុកចិត្តចៅហ្វាយ។ តាមសេចក្តីថ្លែងការណ៍ លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំមានទំនុកចិត្តបំផុតថា នាង (Leavitt) នឹងពូកែក្នុងតួនាទីនេះ ហើយជួយនាំសារទៅកាន់ប្រជាជនអាមេរិក ដូចដែលយើងធ្វើឱ្យអាមេរិកខ្លាំងម្តងទៀត»។
កេីតនៅក្នុងរដ្ឋ New Hampshire អ្នកនាង Leavitt គឺជាអ្នកនាំពាក្យរបស់លោក ត្រាំ នៅអាណត្តិដំបូងពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១។ Leavitt នឹង ក្លាយ ជា អ្នកនាំពាក្យសេវិមានវ័យក្មេង បំផុត មិន ធ្លាប់ មាន ក្នុងប្រវតិ្តសាស្រ្តអាមេរិក គិតចាប់តាំងពីឆ្នាំ ១៩៦៩ ដោយលោក Ron Ziegler គឺជា អ្នកនាំពាក្យសេវិមាន អាយុ ២៩ឆ្នាំ ក្នុងអាណត្តិរបស់លោកប្រធានាធិបតី Richard Nixon៕