ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេទ័ពជើងទឹកអាមេរិកប្រកាស បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ឱ្យកាន់តែស៊ីជម្រៅ

8


ភ្នំពេញ៖ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅ រសៀល ថ្ងៃ ពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមេទ័ពជើងអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក បានបង្ហាញ ការ ពេញចិត្តចំពោះការវិវឌ្ឍន៍លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើ វិស័យការពារជាតិរវាងកម្ពុជា និងអាមេរិក ព្រមទាំងប្រកាសលើក កម្ពស់ ឱ្យ កាន់តែស៊ីជម្រៅ។
ក្នុងជំនួបនេះលោកមេបញ្ជាការ បានជម្រាបសម្តេចមហាបវរធិបតីថា ដំណើរ ទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូនាពេលនេះ គឺជាការ បន្ត កិច្ចប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេស កិច្ច សហប្រតិបត្តិការក្នុងវិស័យការពារជាតិបន្ទាប់ពីទស្សនកិច្ចរបស់លោក Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក។
លោកមេបញ្ជាការបានសម្ដែងនូវការពេញចិត្តដែលនាវាចម្បាំងរបស់អាមេរិក USS Savannah បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលជាការចូលចតលើកទី១ ក្រោយពីការខកខានការចូលចត អស់រយៈ ពេល ៨ឆ្នាំ។ លេីសពីនេះលោកមេបញ្ជាការ បានប្តេជាជំរុញកិច្ច សហ ប្រតិ បត្តិ ការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែសុីជម្រៅថែមទៀត តាម រយៈ ការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត ការផ្តល់វគ្គសិក្សា និង ឈានទៅការធ្វើលំហាត់ហ្វឹកហ្វឺនរួមផងដែរ។
លោកមេបញ្ជាការបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជាលើការរុករកអដ្ឋិធាតុកងទ័ពអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាម ដែល នេះជាកាយវិការប្រកបដោយមនុស្សធម៌។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានសម្ដែងការពេញចិត្ត និងវាយ តម្លៃ ខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាង កម្ពុជា-អា មេ រិក ព្រមទាំងបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ដំណើរទស្សន កិច្ច របស់គណៈប្រតិភូបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក។
តាមរយៈដំណើរ ទស្សនកិច្ច របស់គណៈប្រតិភូ និងការចូលចតរបស់នាវា USS Savan nah នេះ សម្ដេចមហាបវរធិបតីជឿជាក់ថា ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត។
សម្ដេចមហាបវរធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត សហ ការ ជាមួយសហរដ្ឋអាមេរិក ក្នុងការរុករកអដ្ឋិធាតុទាហានដែល បាន បាត់ខ្លួននៅកម្ពុជា។
សម្ដេចមហាបវរធិបតី និងលោកមេបញ្ជាការក៏បានពិភាក្សាអំពីលទ្ធភាព នៃ ការបន្តកិច្ចសហប្រតិបត្តិការលើសកម្មភាពមួយចំនួនរួមមាន៖ ការបណ្ដុះ បណ្ដាល, កិច្ចសហប្រតិបត្តិការលើការរក្សាសន្ដិភាព ក្រោមឆ័ត្ររបស់ អង្គការ សហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីន ជាដើម៕

អត្ថបទដែលជាប់ទាក់ទង