ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្ដីជូនដំណឹងស្ដីពី ការដង្ហែក្បួនថ្មើរជើងសម្រាប់ព្រឹត្តិការណ៌«សាទរកម្ពុជា»

11

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញសេចក្តីជូនដំណឹង ស្តីពីការដង្ហែក្បួនថ្មើរជើងសម្រាប់ព្រឹត្តិការណ៍ “សាទរកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ដោយឡែកនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង ១៣:០០នាទី សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំធ្វើការដង្ហែក្បួនថ្មើរជើងសាកល្បង ដោយអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមដោយសេរី ដើម្បីត្រៀមលក្ខណៈឱ្យព្រឹត្តិការណ៍ “សាទរកម្ពុជា” ដំណើរការទៅទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក៕

អត្ថបទដែលជាប់ទាក់ទង